ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្ចីម៉ូតូមិត្តភិក្តជិះលឿនស្លេវមិនប្រយ័ត្ន បុករថយន្តគេតម្លៃរាប់ម៉ឺនដុល្លារ បង្កការភ្ញាក់ឡើងយ៉ាងខ្លាំង

    BY Khmernote Media August 29, 2020
    ខ្ចីម៉ូតូមិត្តភិក្តជិះលឿនស្លេវមិនប្រយ័ត្ន បុករថយន្តគេតម្លៃរាប់ម៉ឺនដុល្លារ បង្កការភ្ញាក់ឡើងយ៉ាងខ្លាំង

    រាជធានីភ្នំពេញ៖ ខ្ចីម៉ូតូមិត្តភិក្តជិះមិនប្រយ័ត្ន បត់ចូល ស្ថានីយ៍ប្រេង ទៅបុករថយន្ត ALPHARD ស៊េរីទំនើបមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ TELA ផ្លូវសហព័ន្ធរុស្សី កែងផ្លូវ២៨៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក នាម៉ោង០៩:៤០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ផងដែរ។ ករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត និងម៉ូតូតិចតួចប៉ុណ្ណោះ។

    បើតាមប្រភពពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1P-2210 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងល្បឿនលឿន មិនប្រយ័ត្នបានបត់ឆ្វេង ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប ម៉ាកអ៊ែផាត ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8172 បើកបរដោយបុរសវ័យចំណាស់ រួមដំណើរជាមួយប្រពន្ធ ចេញពីការ៉ាសសាំងក្រោមស្ពាន ត្រូវចំផ្នែកខាងមុខ ចំហៀងខាងឆ្វេង បណ្ដាលឲ្យខូចខាតតិចតួច សំណាងល្អមិនមានអ្នករបួសទ្បើយ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចខាងលើ ដោយពិនិត្យឃើញ មិនមានប៉ះពាល់សម្បត្តិរដ្ឋ ទើបឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយខាងម៉ូតូព្រមសង់សំណង់ចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿង ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: