ទទួលយកមិនបាន បាត់បង់កូនស្រីបីនាក់ និងប្តីក្នុងថ្ងៃតែមួយ ប្រពន្ធស្រែកយំ និយាយរវើរវាយ ,លោកឧកញ៉ាឌួង ឆាយ អាណិតខ្លាំងពេក ឲ្យក្រុមការងារយកថវិកាទៅជូន ដល់ស្រុកស្រីសន្ធរ
កាលពីយប់ថ្ងៃទី ២៦ សីហា ឆ្នាំ២០២០ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយដោយសារតែប្រទះឃើញសាកសពឪពុកនិងកូន៤នាក់ស្លាប់នៅក្នុងបន្ទប់ជួល ខណៈប្រពន្ធចេញទៅធ្វើការរោងចក្រ ដែលគេសង្ស័យ ឪពុកច្របាច់.កសម្លាប់ខ្លួនជាមុន រួចទើបចង.កសម្លាប់ខ្លួនជាជាក្រោយ ។ ករណីនេះកើតឡើងនៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១០១៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។

សេចក្តីរាយការណ៍ឲ្យដឹងថា តាមការបំភ្លឺពីឈ្មោះ ឌឹប សុខនាថ ភេទស្រី អាយុ៣៨ឆ្នាំ ជាប្រពន្ធ និងម្តាយបង្កើតជនរងគ្រោះបានអោយដឹងថា ប្តីនាងខ្ញុំធ្លាប់បាននិយាយប្រាប់នាងខ្ញុំថា នឹងសម្លាប់កូនស្រីចោលអោយអស់ តែខ្ញុំមិនចាប់អារម្មណ៍ស្មានតែគាត់និយាយលេង ។ នៅព្រឹកថ្ងៃទី២៦ សីហា ២០២០ នាងខ្ញុំបានចេញទៅធ្វើការនៅរោងចក្រ ឯប្តីនាងខ្ញុំបានចេញទៅរត់កងបីដូចសព្វដង ។ ពេលនេះដោយក្តីអាណិតអាសូរលោកឧកញ៉ាឌួង ឆាយ បានជូនថវិកាចំនួន ២លានរៀលទៅបងស្រី ឌីម សុខនាថ ដែលកំពុងតែជួបទុក្ខសោកដ៏ក្រៀមក្រំក្នុងការបាត់បង់មនុស្សជាទីស្រលាញ់ដល់ទៅ4នាក់ក្នុងពេលតែមួយ ហើយបានយកទៅធ្វើបុណ្យនៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គួរបញ្ជាក់ថាក៏មានសប្បុរសជនជាច្រើនបានចូលរួមជួយថវិកាដល់បងស្រីផងដែរ៕



