ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនចិនម្នាក់ និងខ្មែរម្នាក់ ជាមួយថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់

    BY Khmernote Media August 30, 2020
    ឃាត់ខ្លួនចិនម្នាក់ និងខ្មែរម្នាក់ ជាមួយថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់

    (ក្រុងព្រះសីហនុ)៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៤នាក់ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់។

    ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១៨៖១០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

    លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ទាន់ អាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ មន្រ្តីអាវុធហត្ថក៏បានហៅស្រ្តីម្នាក់ឈ្មោះ កៅ ស្រីពៅ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនស្នាក់នៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ មកសួរនាំផងដែរ ដោយសារគាត់ជាម្ចាស់រថយន្តជួលឲ្យជនជាតិចិនរូបនេះ។

    ដកហូតវត្ថុតាង រួមមាន៖
    ១. ម្សៅពណ៌សចំនួន ៨ កញ្ចប់ប្រភេទខេទម្ងន់ ៣២១.៨ក្រាម ទាំងសម្បក
    ២. ម្សៅសថ្លាចំនួន២កញ្ចប់ទម្ងន់៥០.៥ក្រាមទាំងសម្បក
    ៣. ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១២៣ គ្រាប់ទម្ងន់១២.២ក្រាមទាំងសម្បក
    ៤. ថ្នាំគ្រាប់ពណ៌លឿងចំនួន ១៥ គ្រាប់ទម្ងន់៦ក្រាមទាំងសម្បក
    ៥. ទូរសព្ទ២គ្រឿង
    ៦. ជញ្ជីងថ្លឹង១
    ៧. កញ្ឆាចំនួន ៣ កញ្ចប់
    ៨. ថ្នាំបន្ទះចំនួន ៣ បន្ទះស្មើនឹង ៣០ គ្រាប់ទម្ងន់៨.៥ក្រាមទាំសម្បក
    ៩. ម្សៅកញ្ចប់ពណ៌ទឹកប្រាក់ចំនួន ៥៨កញ្ចប់ទម្ងន់១០០.៩ក្រាមទាំងសម្បក
    ១០. ម្សៅកញ្ចប់ពណ៌បៃតងចំនួន ៥ កញ្ចប់៧.៩ក្រាមទាំងសម្បក
    ១១. ម្សៅកញ្ចប់កាហ្វេចំនួន ២ កញ្ចប់
    ១២. ថ្នាំទឹក២ដប
    ១៣. ថ្នាំគ្រាប់១ដប
    ១៤. លិខិតឆ្លងដែនចំនួន១
    ១៥. ដបជក់២
    ១៦. កន្ត្រៃចំនួន១
    ១៧. ដែកកេះ៧
    ១៨. កាំភ្លើងខ្លីបាញ់គ្រាប់ឃ្លី១
    ១៩. សម្បកឡត៦
    ២០. ថង់វេចខ្ចប់មួយចំនួន
    ២១. រថយន្តចំនួន ១ គ្រឿង ម៉ាក់RANGE ROVER ស្លាកលេខភ្នំពេញ 2A 4518។

    បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

    Share This Post: