ព័ត៌មានជាតិ
លួចម៉ូតូបាន ១០គ្រឿង យកទៅដោះគ្រឿងខ្ទេចបំបាត់ដាន សមត្ថកិច្ចចាប់បានអ្នកលួចចំនួន ៨នាក់ និងអ្នកទទួលផលចោរកម្ម (កន្លែងទទួលបញ្ចាំ)ម្នាក់
BY Khmernote Media
August 31, 2020
ខេត្តព្រះសីហនុ៖ យោងតាមការបង្ហោះរបស់លោកពូហ៊ុយ ប៊ុនឡេង អ្នកសារព័ត៌មានខេត្តព្រះសីហនុបានឲ្យដឹងថាមានករណីលួចម៉ូតូបាន យកទៅដោះខ្ទេចបំបាត់ដាន បើប៉ូលីសមិនមានជំនាញក្នុងការស្រាវជ្រាវរកទេ មិនងាយបង្ក្រាបបានឡើយ។ នេះជាវត្ថុតាងដែលក្រុមជនសង្ស័យលួចម៉ូតូពលរដ្ឋក្នុងខេត្តព្រះសីហនុ ហើយត្រូវបានប៉ូលីសបង្ក្រាបបាននៅចុងខែសីហា ឆ្នាំ2020 ដកហូតបានម៉ូតូ10គ្រឿង ។ មានជនសង្ស័យជាអ្នកលួចចំនួន8នាក់ និងអ្នកទទួលផលចោរកម្ម (កន្លែងទទួលបញ្ចាំ)ម្នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃ30សីហា2020នេះ៕


