ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បុរសជាកម្មករសំណង់២នាក់ជិះឌុបគ្នា មិនដឹងជារអិលដួល ឬបះដៃចង្កូតក៏ដួលនៅលើផ្លូវ ត្រូវរថយន្តមិនចាំម៉ាកបើកកិនពីលើ បណ្ដាលឲ្យបុរសទាំង២នាក់នោះស្លាប់យ៉ាងអាណោចអាធ័ម

    BY Khmernote Media August 31, 2020
    គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បុរសជាកម្មករសំណង់២នាក់ជិះឌុបគ្នា មិនដឹងជារអិលដួល ឬបះដៃចង្កូតក៏ដួលនៅលើផ្លូវ ត្រូវរថយន្តមិនចាំម៉ាកបើកកិនពីលើ បណ្ដាលឲ្យបុរសទាំង២នាក់នោះស្លាប់យ៉ាងអាណោចអាធ័ម

    រាជធានីភ្នំពេញ៖ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ទាំងពេលថ្ងៃ ទាំងពេលយប់ មនុស្សស្លាប់ជាច្រើន ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្តែងបុរស ២នាក់ជាកម្មករសំណង់ កំពុងជិះម៉ូតូឌុបគ្នា មិនដឹងថារអិលដួលដោយខ្លួនឯង ឬប៉ះដៃចង្កូតជាមួយម៉ូតូអ្នកផ្សេងទេ គ្រាន់តែឃើញដួលហើយ ត្រូវបានរថយន្ដមិនចាំម៉ាក បើកលឿនមកកិនបុរសទាំងពីរនាក់នោះបណ្ដាលឲ្យបែកក្បាល បែកទាំងមួកសុវត្ថិភាពស្លាប់ភ្លាមៗយ៉ាង អាណោចអាធ័ម ហើយរថយន្តរត់គេចបាត់ស្រមោល នាវេលាម៉ោងជាង ៨យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ព័ត៌មានបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងពីរត្រូវជាមិត្តភិក្តនឹងគ្នា បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Wave សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1W-8712 ដោយជនរងគ្រោះ ទី១មានឈ្មោះ អូរ កាន ត្រូវបានក្រុមគ្រួសារមកទទួល ចំណែកជនរងគ្រោះទី២ ពុំទាន់មានក្រុមគ្រួសារ មកទទួលនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចកំពុងស្រាវជ្រាវ គិតត្រឹមម៉ោង១១:៣០នាទីយប់ ថ្ងៃទី៣០ សីហានេះ (ជនរងគ្រោះ) ។

    ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងកើតហេតុ គេបានឃើញបុរសរងគ្រោះទាំងពីរនាក់បានម៉ូតូមួយគ្រឿងឌុបគ្នា ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ មិនដឹងថារអិលដួលដោយខ្លួនឯង ឬប៉ះដៃចង្កូតជាមួយម៉ូតូអ្នកផ្សេងទេ ព្រោះផ្លូវបេតុងនោះ មិនមានដាក់ភ្លើងបំភ្លឺផ្លូវទេ គឺងងឹតឈឹង គ្រាន់តែឃើញដួលហើយ ស្រាប់តែត្រូវបានរថយន្ដមិនចាំម៉ាក បើកលឿនមកកិនបុរសទាំងពីរនាក់នោះ បណ្ដាលឲ្យបែកក្បាលបែកទាំងមួកសុវត្ថិភាពស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីបង្កហេតុរថយន្តបង្កមិនបានឈប់នោះទេ គឺបន្ថែមល្បឿនគេចចេញបាត់ស្រមោល ។

    មួយសន្ទុះក្រោយមកមានគេរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុ និងទាក់ទងជំនាញធ្វើការវាស់វែង ទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិមកទទួលសាកសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: