ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម យឹម ឆៃលី សំណូមពរឲ្យក្រសួងពាណិជ្ជកម្មចាត់វិធានការផ្លូវច្បាប់ឲ្យរឹងមាំបន្ថែមចំពោះក្រុមហ៊ុនទឹកដោះគោម្សៅ ម៉ាក Nutrilatt ដែលមានកម្រិតជាតិដែកនិងស័ង្កសីទាបឆ្ងាយខ្លាំង ប៉ះពាល់សុខភាព ការលូតលាស់ ទារក និងកុមារ

    BY Khmernote Media August 31, 2020
    ឯកឧត្តម យឹម ឆៃលី សំណូមពរឲ្យក្រសួងពាណិជ្ជកម្មចាត់វិធានការផ្លូវច្បាប់ឲ្យរឹងមាំបន្ថែមចំពោះក្រុមហ៊ុនទឹកដោះគោម្សៅ ម៉ាក Nutrilatt ដែលមានកម្រិតជាតិដែកនិងស័ង្កសីទាបឆ្ងាយខ្លាំង ប៉ះពាល់សុខភាព ការលូតលាស់ ទារក និងកុមារ

    នៅថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានគាំទ្រដល់ចំណាត់ការដ៏តឹងរ៉ឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីបញ្ហាផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្តម៉ាក Nutrilatt ដែលមានកម្រិតជាតិដែកនិងស័ង្កសីទាបឆ្ងាយខ្លាំងជាងកម្រិតដែលបានសរសេរនៅលើស្លាកសញ្ញាផលិតផល និងកម្រិតអប្បបរមាកំណត់ដោយស្តង់ដារ Codex នាំឱ្យប៉ះពាល់សុខភាព ការលូតលាស់ និងការអភិវឌ្ឍរបស់ទារក និងកុមារ៕ ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

    Share This Post: