រន្ធត់ណាស់! រថយន្តចុះចំណោចជាន់ហ្វ្រាំងមិនស៊ីធ្លាក់ចូលជ្រោះ ស្លាប់២នាក់ របួសម្នាក់
- February 14, 2018
ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយបានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តចុះចំណោទដាច់ហ្វ្រាំងធ្លាក់ចូលជ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវកោងឡើងទៅកាន់រមណីដ្ឋានគីរីរម្យស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-1019 អ្នកបើកបរម្នាក់ និងអ្នករួមដំណើរពីរនាក់ទៀតធ្វើដំណើពីលិចទៅកើត លុះបើកមកដល់ចំណុចខាងលើបានចុះចំណោទភ្នំ ដែលជាផ្លូវកោងក៍ជាន់ហ្វ្រាំងមិនស៊ីរេចង្កូតធ្លាក់ជ្រោះ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់នៅកន្លែងកើតហេតុនឹងម្នាក់ទៀតរង របួសធ្ងន់។
ក្រោយពីកើតហេតុអ្នករងរបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យសពបានយកទៅដំកល់នៅវត្តក្បែរកន្លែងកើតហេតុរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។ចំណែករថយន្តត្រូវសមត្ថកិច្ចជំនាញយកហៅរថយន្តមកស្ទូចយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយនៅពេលក្រោយ៕

- Share This Post:






