ទាស់សំដីគ្នាពេលកំពុងបើកបរ អ្នកជិះឡាន Mazda ដកកាំភ្លើង AK ចេញពីក្នុងរថយន្ត មកគំរាមសម្លុតអ្នកជិះម៉ូតូ
កំពង់ឆ្នាំង៖ ហេតុកាណ៍មួយដែលត្រូវគេបង្ហោះវិដេអូទាក់ទងនឹងករណីជម្លោះសម្តីរវាងអ្នកជិះរថយន្តប្រភេទ Pick up ម៉ាក Mazda ស្លាកលេខ 2AD-0819 ភ្នំពេញ និងម៉ូតូ ឈានដល់ការគំរាមបុក និងសម្ញែងកាំភ្លើង AK។ តាមសំដីអ្នកបើកឡាន បាននិយាយថា ឲ្យជិះម៉ូតូឲ្យស្រួល បើស្រវឹងកុំបើក និងមួយសន្ទុះបានចូលដកកាំភ្លើង AK ចេញពីក្នុងរថយន្ត តែមិនបានបាញ់ទេ គ្រាន់តែសម្ញែងប៉ុណ្ណោះ។

ហេតុការណ៍គេអះអាងថាកើតនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រោយពីទទួលបានពត័មានលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាកម្លាំងជំនាញនិងលោកអធិការនគរបាស្រុកទឹកផុស ចុះទៅកន្លែងកើតដើម្បីចាត់ការតាមនីតិវិធី៕

ក្ដៅៗពីខេត្តកំពង់ឆ្នាំង បុរសរាងដូចចិនកាប់ជ្រូក ២ នាក់ ដែលគេសង្ស័យថា ជាកងកម្លាំងនៅខេត្តកំពង់ឆ្នាំង…
Posted by Pheng Vannak News on Monday, August 31, 2020