ចង់ថតរូបពេលបាញ់គ្រាប់រ៉ុកកែតពេក ឥឡូវមើលលទ្ធផល…
- May 30, 2018
រឿងមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញអ៊ីនថឺណេត គឺអ្នកថតរូបរបស់អង្គការ NASA ម្នាក់ឈ្មោះ Bill Ingalls បានព្យាយាមថតរូបគ្រាប់រ៉ុកកែតរបស់ក្រុមហ៊ុន SpaceX ដែលកំពុងបាញ់ចេញទៅដោយប្រើប្រាស់កាមេរ៉ា Canon DSLR។ ប៉ុន្ដែជាលទ្ធផល គឺមិនល្អដូចទៅនឹងអ្វីដែលរំពឹងទុកឡើយ។

ដូចទៅនឹងអ្វីដែលអ្នកទាំងអស់គ្នាបានឃើញហើយថា កាមេរ៉ារបស់លោក Ingalls ត្រូវបានរលាយតែម្ដងដោយសារតែកម្ដៅក្ដៅខ្លាំងពេក។ ដោយឡែក យោងតាមរបាយការណ៍របស់អង្គការ NASA បានបង្ហាញថា មូលហេតុដែលបណ្ដាលឲ្យកាមេរ៉ាមួយគ្រឿងនោះរលាយ គឺដោយសារតែវាស្ថិតនៅជិតតំបន់បាញ់គ្រាន់រ៉ុកកែតពេក។ ដំបូងឡើយ ហេតុការនេះពុំទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះរហូតដល់លោក Peter King យកវាមកបង្ហោះលើបណ្ដាញសង្គម Twitter។
@NASA photographer Bill Ingalls is one of the best. He tries to get his remote cameras as close to the launch pad as possible for great results. This would illustrate the unfortunate result of an attempt at an extreme closeup. Not sure this is covered by warranty. pic.twitter.com/Lpb0kRHiCw
— Peter King (@PeterKingCBS) May 23, 2018
ស្របពេលជាមួយគ្នានេះ លោក King បានសរសេរថា “គាត់ព្យាយាមដាក់កាមេរ៉ាឲ្យជិតទៅនឹងតំបន់បង្ហោះរ៉ុកកែតតាមតែអាចធ្វើទៅបាន ដើម្បីផលិតរូបភាពល្អឥតខ្ចោះ។ ប៉ុន្ដែនេះគឺជារឿងអកុសលមួយ ហើយគាត់ក៏មិនគួរតែក្បែរពេកអញ្ចឹងដែរ។”
ប្រភព៖ petapixel
- Share This Post:








