ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិតជាចង្រៃមែន! ថ្មីៗនេះមានជនចង្រៃដើរដកដើមផ្កាក្រដាស នៅមហាវិធីជំទាវម៉ៅ ចោលអស់រាប់រយគុម្ពបោះរាយប៉ាយលើផ្លូវ

    BY Khmernote Media September 1, 2020
    ពិតជាចង្រៃមែន! ថ្មីៗនេះមានជនចង្រៃដើរដកដើមផ្កាក្រដាស នៅមហាវិធីជំទាវម៉ៅ ចោលអស់រាប់រយគុម្ពបោះរាយប៉ាយលើផ្លូវ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា “កាលពីថ្ងៃអាទិត្យ មានជនចង្រៃ បានដើរដកដើមផ្កាក្រដាស ដែលក្រុមការងារបានដាំរួចកន្លងមក នៅមហាវិថីជំទាវម៉ៅ ចោលអស់រាប់រយគុម្ភ បោះរាយប៉ាយនៅលើផ្លូវ ។ ពិតជាចង្រៃខ្លាំងណាស់ ។ បើមានប្រិយមិត្តណាបានឃើញ សូមជួយប្រាប់ផង ចង់ជួបគាត់សួរនាំខ្លះ”។

    មហាជនជាច្រើនសម្តែងការមិនពេញចិត្ត និងខឹងសម្បាយ៉ាងខ្លាំង ចំពោះជនមិនស្គាល់មុខរូបនោះ ដែលបានបំផ្លិចបំផ្លាញផ្កា ដែលក្រុមការងារខេត្តខិតខំប្រឹងប្រែងដាំបែបនេះ និងសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកជននោះឲ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

    Share This Post: