ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចក្របួចបានទាំងប្រុសទាំងស្រីជាង១០នាក់ប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន

    BY Khmernote Media September 1, 2020
    សមត្ថកិច្ចក្របួចបានទាំងប្រុសទាំងស្រីជាង១០នាក់ប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន

    នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថានៅចំណុចម្តុំផ្សារកណ្តាល ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ មានជនសង្ស័យ ជាច្រើនអ្នកបានមកប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់គ្រឿងញៀន ភ្លាមនោះកម្លាំងនៃអធិការដ្ឋាន ផ្នែកជំនាញបានចុះពិនិត្យ។

    ដោយអនុវត្តន៍តាមគោលការណ៍ ដឹកនាំជាប្រចាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខពេញវុធ អភិបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង ករណី “ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន” ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៩នាក់ ស្រី០៣នាក់ ដែលបានពិនិត្យធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាក់ស្តែងរកឃើញ ជនសង្ស័យចំនួនៈ១៥នាក់ ស្រី០២នាក់ វិជ្ជមាន(មានសារធាតុញៀន)។

    ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

    ១-ឈ្មោះ សុ ភា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ២-ឈ្មោះ ង៉ែ ឆាយហ៊ី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ៣-ឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ៤-ឈ្មោះ ប៉ិន ឆៃយ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ៥-ឈ្មោះ ប៉េត ឆេន ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ៦-ឈ្មោះ ខឿន វណ្ណនេត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ៧-ឈ្មោះ សៅ សាម៉ៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ៨-ឈ្មោះ ហឿន ធា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ៩-ឈ្មោះ ជិន ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ១០-ឈ្មោះ គៀត ណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ១១-ឈ្មោះ វង្ស ហិន ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ១២-ឈ្មោះ តុប ចាន់វាសនា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ

    ១៣-ឈ្មោះ ដា ទី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ១៤-ឈ្មោះ ស្មើ ស្រីណែត ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    ១៥-ឈ្មោះ រស់ ស្រីស្រស់ ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    វត្ថុតាងដកហូត៖ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន

    ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវ និងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ។

    បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: