បែកធ្លាយច្បាស់ៗពីអេក្រង់ការពាររបស់ Galaxy Note 9! ប្លែកត្រង់ sensor ខាងមុខបន្ដិច… (មានវីដេអូ)
- May 30, 2018
សម្រាប់ឆ្នាំនេះ កំពូលស្មាតហ្វូនជំនាន់ថ្មីត្រកូល Note របស់ក្រុមហ៊ុន Samsung នឹងត្រូវបានប្រកាសចេញលក់លឿនជាងសព្វដង រីឯ Galaxy X នឹងត្រូវបានលើកដល់ឆ្នាំក្រោយឯណោះ។ ជាមួយនឹង Galaxy Note 9 ត្រូវបានគេរំពឹងថានឹងចេញលក់នាកំឡុងខែកក្កដា រឺសីហា ហើយនាពេលថ្មីៗនេះយើងទទួលបានរូបភាព និងវីដេអូថ្មីទៀតហើយដែលបង្ហាញយ៉ាងច្បាស់ពីអេក្រង់ការពាររបស់កំពូលស្មាតហ្វូននេះ។

សម្រាប់ការផ្លាស់ប្ដូរដែលគួរឲ្យកត់សម្គាល់ គឺទាក់ទងទៅនឹង sensor នាផ្នែកខាងលើតែម្ដង ពោលគឺតូចជាងមុន។ យោងតាមការបែកធ្លាយនេះ យើងអាចសន្មត់បានថា Galaxy Note 9 នឹងមានគែមលើ ក្រោមស្ដើងជាមុនទៅទៀត។ គួរបញ្ជាក់ផងដែរថា ចំពោះវីដេអូដែលយើងទទួលបាន គឺបង្ហោះដោយគេហទំព័រ SlashLeaks ដែលបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្ដូរ sensor រឺអាចនឹងដាក់បន្ថែមទៀតផង។ ទោះជាយ៉ាងណា ក្រុមហ៊ុន Samsung គ្រោងនឹងណែនាំបច្ចេកវិទ្យាថ្មី TrueDepth Camera និង Face ID ដែលយើងធ្លាប់បានស្គាល់ហើយនៅលើ iPhone X។
Galaxy Note 9 អាចនឹងត្រូវបានដាក់បង្ហាញជាផ្លូវការនាថ្ងៃទី29 ខែកក្កដា ខាងមុខនេះ ជាមួយនឹងលក្ខណៈពិសេសដូចជា RAM 8GB អង្គផ្ទុកទិន្នន័យ 512GB និងថាមពលថ្មទំហំ 4,000mAh ផងដែរ។
Fu
ប្រភព៖ phonearena
- Share This Post:






