ព័ត៌មានជាតិ
ឧកញ៉ា ហ៊ួត ជា សម្រេចបង្កេីតមូលនិធិ ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេស
BY Khmernote Media
September 1, 2020
ឧកញ៉ា ហ៊ួត ជា ជាអគ្គនាយកក្រុមហ៊ុន ហួត ជា ដែលមានជំនួញលក់សម្ភារសំណង់ រីកចំរើន និងមានសាខាជាច្រើននៅក្នុងប្រទេសកម្ពុជា លោកក៏បានចែករំលែកចំណេះដឹងឲ្យយុវជនជំនាន់ក្រោយឲ្យបណ្តុះការរកស៊ីផងដែរ។ ថ្មីៗនេះលោកឧកញ៉ា ហ៊ួត ជា បានបង្កើត មូលនិធិឧកញ៉ា ហ៊ួត ជា ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេស មានគ្រោះថ្នាក់ការងារ និងមានប្រពន្ធសម្រាលកូន។

លោកបានសរសេរថា៖ “ខ្ញុំបាទឧកញ៉ា ហ៊ួត ជា សម្រេចបង្កេីត “មូលនិធិឧកញ៉ា ហ៊ួត ជា” ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេស មានគ្រោះថ្នាក់ការងារ និងមានប្រពន្ធសម្រាលកូន (ជួយ Share ជូនដំណឹង ដល់បងប្អូនកម្មករសំណង់)។ ជុំវិញការបង្ហោះនេះដែរ បងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសាទរយ៉ាងខ្លាំង ចំពោះគំនិតបង្កើតមូលនិធិនេះរបស់លោកឧកញ៉ា ហើយសង្ឃឹមថា មូលនិធិនេះនឹងជួយសម្រាលបន្ទុកបងប្អូនកម្មករសំណង់បានច្រើន៕
