ព័ត៌មានជាតិ
ករណីជម្លោះលើដងផ្លូវ របស់កូនឧកញ៉ា ញឹក ផន នៅខេត្តកំពង់ឆ្នាំង ពេលនេះសមត្ថកិច្ចកំពុងស្វែងរកភាគីម្ខាងទៀត ដើម្បីពិន័យរឿងបើកបរក្នុងស្ថានភាពស្រវឹង
BY Khmernote Media
September 1, 2020
រឿងរ៉ាវជម្លាះពាក្យសំដីគ្នារវាងបុរសម្នាក់ឈ្មោះ ប្រាក់ សុបាន ជិះម៉ូតូ និងកូនប្រុសឧកញ៉ា ញឹក ផន រហូតឈានដល់ការដកអាវុធ AK 47 មួយដើមសម្ញែងភាគីជម្លោះ ពេលនេះលោក ញឹក ផល ដែលជាកូនប្រុសឧកញ៉ា ញឹក ផន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងកំពុងបន្តនិតិវិធីច្បាប់ ខណៈដែលភាគីម្ខាងទៀតត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកអោយមកបំភ្លឺបន្ថែម។

ជុំវិញករណីខាងលើនេះដែរ លោកស្នងការខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានប្រាប់អ្នកសារព័ត៌មានថា ចំពោះភាគីម្ខាងទៀតដែលមានឈ្មោះថា ប្រាក់ សុបាន អាយុ៣០ឆ្នាំដែលជាភាគីជិះម៉ូតូនោះ សមត្ថកិច្ចកំពុងធ្វើការស្វែងរកដើម្បីសួរនាំបន្ថែមលើដំណើររឿង ហើយក៏អាចនឹងពិនិត្យលើការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ក្នុងករណីប្រសិនបើខុសតាមច្បាប់ចែងពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងអាចនឹងឈានទៅពិន័យតាមច្បាប់ផងដែរ៕
