យុវជនរូបសង្ហារម្នាក់ ជិះឡាន LEXUS GS300 ស្លាកលេខ 2BF-9937 បំបុកស្ត្រីម្នាក់ហើយចុះមកវាយថែមទៀត រហូតរងរបួស រួចរត់គេចខ្លួនបាត់
- September 1, 2020
រាជធានីភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត LEXUS GS300 ពាក់ស្លាកលេខភ្នំពេញ 2BF-9937 ទៅបុកស្ត្រីម្នាក់ កំពុងដេីរលេីចិញ្ចេីមផ្លូវ រួចចុះមកប្រេីហិង្សារទៅលេីរូបនាងថែមទៀត បណ្ដាលឲ្យរងរបួសពងក្បាល ដោយមិនដឹងថាជា គុំនំ គុំកួន ឬមានរឿងអ្វីនឹងគ្នានោះទេ បង្កការភ្ញាក់ផ្អេីលដល់បងប្រជាពលរដ្ឋ និងអ្នកនៅក្បែរនោះជួយឃាត់ ហេីយឡេីងបេីករថយន្តគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចក្បែរហាង កាហ្វេ ធីតា ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បេីតាមគណនេយ្យ ហ្វេសប៊ុក ឈ្មោះ Cho Kris បានបង្ហោះដូច្នេះថា “ម្ចាស់ Account ខាងលើឈ្មោះ Ratana(ឈ្មោះ វាង រត្ន័នា) ប្រសិនបើនៅតែបន្តរត់គេចបែបនេះ មិនមែនជារឿងល្អនោះទេ។ ប្រគល់ខ្លួនមកដោះស្រាយតាមផ្លូវច្បាប់មក ទុកឲ្យច្បាប់ជាអ្នកដោះស្រាយ ជនខាងលើបង្កររឿងហើយ ព្រមទាំងបន្សល់ទុកនូវស្លាកស្នាមថែមទៀតផង។
ឡានដែលបង្ករហេតុ ពាក់ស្លាកលេខ 2BF-9937 ម៉ាករថយន្ត Lexus GS300 ដែលបានបង្កររឿងនៅទីតាំងកើតហេតុ នៅភូមិព្រែកធំ, សង្កាត់ក្បាលកោះ, ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចហើយ អញ្ចើញចូលខ្លួនមកដោះស្រាយមកមិនចាំបាច់សម្ងំលាក់ពួននោះទេ សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនជនបង្ករហេតុខាងលើហើយ។ (បញ្ចាក់ជនខាងលើមានចេតនា ប៉ុនប៉ងសម្លាប់ ដោយបើករថយន្តបុកជនរងគ្រោះ) #ខ្លួនជាប្រុសមុខមាត់ស្អាតដែរតែបែរមកធ្វើទង្វើរបែបនឹងមកលើមនុស្សស្រី?
សកម្មភាពដែលជនល្មើសបើករថយន្តបុក ហើយចុះពីរថយន្តមកវាយជនរងគ្រោះនៅកន្លែងកើតហេតុ ដែលបណ្តាលឲ្យជនរងគ្រោះមានរបួសស្លាកស្នាមនៅលើរាងកាយ។
សួរថាបើជីដូន ម្តាយ បងប្អូនស្រី ឬក៏សមាជិកដែលជាមនុស្សស្រីនៅក្នុងក្រុមគ្រួសាររបស់អ្នក ហើយត្រូវបានបុរសមកវាយប្រហារបែបនេះ តើអារម្មណ៍របស់អ្នកនៅស្ងប់ដែរឬទេ? តើអ្នកសុខចិត្តឈរអោបដៃឲ្យគេមកវាយដំសមាជិកក្រុមគ្រួសាររបស់អ្នកបែបនេះដែរឬក៏អត់? រាល់បញ្ហាគ្រប់យ៉ាងតែងតែមានដំណោះស្រាយ ហេតុអ្វីត្រូវប្រើប្រាស់អំពើហិង្សាលើស្ត្រីបែបនេះ? #តើអ្នកយល់យ៉ាងណាចំពោះបញ្ហានៃការប្រើប្រាស់អំពើហិង្សាលើស្ត្រី?
មកដល់ពេលថ្មើរនេះហើយជនល្មើសនៅតែបន្តរត់គេចខ្លួន មិនទាន់មកដោះស្រាយនោះទេ ។ ទុកឲ្យច្បាប់ជាអ្នកដោះស្រាយបើសិនជានៅតែសម្ងំពួនលាក់ខ្លួនបែបនេះទៀត។ ឪពុកម្តាយកុំចង់ប្រើប្រាស់អំណាចរបស់អ្នកដទៃមកដោះស្រាយអី វាមិនល្អនោះទេ អាចបណ្តាលឲ្យកើតរឿងធំជាងនេះ។
ដូច្នេះហើយគ្រប់សកម្មភាពដែលបានកើតឡើងខាងលើ សបញ្ចាក់ឲ្យឃើញថាតម្លៃអប់រំ សុជីវធម៌ នូវមានភាពខ្វះខាតច្រើន។ #ខ្លួនជាប្រុសមុខមាត់ស្អាតដែរតែបែរមកធ្វើទង្វើរបែបនឹងមកលើមនុស្សស្រី
ម្ចាស់Accountខាងលើឈ្មោះ Ratana (ឈ្មោះ វាង រត្ន័នា)ប្រសិនបើនៅតែបន្តរត់គេចបែបនេះ មិនមែនជារឿងល្អនោះទេ។
រថយន្តដែលបង្ករហេតុ ពាក់ស្លាកលេខ 2BF-9937 ម៉ាករថយន្ត Lexus GS300 ដែលបានបង្កររឿងនៅទីតាំងកើតហេតុ នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
(បញ្ចាក់ជនខាងលើមានចេតនា ប៉ុនប៉ងមនុស្សឃាត ដោយបើករថយន្តបុកជនរងគ្រោះនិងប្រើប្រាស់អំពើហិង្សាលើស្ត្រី) កើតហេតុបង្ករឡើងកាលពីថ្ងៃច័ន្ទ ទី31 ខែសីហា ឆ្នាំ2020 វេលាម៉ោង 11:30នាទី ។
នេះបេីតាមការបង្ហោះរបស់ គណនេយ្យ ហ្វេសប៊ុក ឈ្មោះ Cho Kris ដែលមានខ្លឹមសារទាំងស្រុងខាងលេីនេះ ។ ដោយបងម៉េង ខ្មែរណូត






- Share This Post:






