Apple iPhone ឆ្នាំ 2019 នឹងបំពាក់ដោយកាមេរ៉ាបីនៅខាងក្រោយ?
- May 30, 2018
កាលពីខែមុនយើងបានប្រាប់អ្នកថាម៉ូដែលទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ដែលបានគ្រោងទុកសម្រាប់ឆ្នាំ 2019 ប្រហែលជាមានការដំឡើងកាមេរ៉ាបីនៅខាងក្រោយ។ ឥឡូវនេះមានការពិភាក្សាបន្ថែមអំពីម៉ូដែលទូរស័ព្ទ iPhone នាពេលអនាគតដែលបំពាក់កាមេរ៉ាខាងក្រោយបី។ ព័ត៌មានចុងក្រោយបំផុតអំពីបញ្ហានេះកើតចេញពីអ្នកវិភាគប្រចាំក្រុមហ៊ុន Deutsche Securities Lu Jialin ដែលបាននិយាយថាប្រព័ន្ធថ្មីនេះនឹងប្រើកញ្ចក់ពីរស្រទាប់និងកែវពង្រីក។ អ្នកវិភាគនិយាយថាវានឹងអនុញ្ញាតឱ្យកាមេរ៉ានៅខាងក្រោយទូរស័ព្ទ iPhone ថតរូប 3D ដោយមិនប្រើឡាស៊ែរដែលប្រើដោយមុខងារ TrueDepth ខាងមុខរបស់ iPhone X ។

ការដំឡើងកាមេរ៉ាបីថ្មីដែលមានសមត្ថភាព 3D អាចល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់ជាមួយកម្មវិធីនិងលក្ខណៈពិសេសរបស់ AR។ លោក Tim Cook អគ្គនាយកក្រុមហ៊ុន Apple បាននិងយាយអំពីភាពជោគជ័យរបស់ AR ហើយកាលពីឆ្នាំមុនក្រុមហ៊ុន Apple បានបើកដំណើរការ ARKit របស់ខ្លួនសម្រាប់ Developers។ វាក៏អាចផ្តល់នូវភាពប្រសើរឡើងមួយចំនួនចំពោះសមត្ថភាពខ្ពស់របស់ iPhone នៅក្នុងការថតរូបដោយរួមបញ្ចូលទាំងការពង្រីកអោយជិត។

នៅពេលដែលក្រុមហ៊ុន Apple បញ្ចេញម៉ូដែល iPhone ថ្មីនេះវាមិនមែនស្មាតហ្វូនដំបូងនោះទេដែលមានកាម៉េរាបី។ ក្រុមហ៊ុន Huawei បានចេញលក់ទូរស័ព្ទមួយនៅឆ្នាំនេះដែលមានកាមេរ៉ាបីនៅខាងក្រោយផងដែរ។ ទូរស័ព្ទ Huawei P20 Pro មានកាមេរ៉ា RGB ទំហំ 40MP, កាមេរ៉ាទំហំ 20MP និងកាមេរ៉ាទំហំ 8MP ជាមួយកែវពង្រីកបានឆ្ងាយ។
ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ដែលមានការដំឡើងកាមេរ៉ាបីនៅលើខាងក្រោយអាចនឹងស្រដៀងទៅនឹងរូបភាពនៅផ្នែកខាងលើនៃអត្ថបទនេះ។ រូបភាពនេះបង្ហាញពីគំនិតរបស់ iPhone ដែលផលិតដោយលោក Martin Hajek ក្នុង iDrop News ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Digital Trends
- Share This Post:






