សង្គម

នៅក្នុងខែសីហានេះ សេដ្ឋីឡេវ័យក្មេង២រូប ទទួលបានគោរមងារជា “ឧកញ៉ា”

BY
Khmernote Media
September 2, 2020

មហាជននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលទទួលបានព័ត៌មានថា អ្នកលក់អនឡាញល្បីឈ្មោះ វ័យក្មេងល្បីឈ្មោះ២រូបទទួលបានគោរមងារជា “ឧកញ៉ា” នៅក្នុងខែសីហានេះ ដោយក្នុងនោះមានអ្នកនាង អ៊ាន សៀវម៉ី និងអ្នកនាង ស្រី ណារួម ដែលជាអគ្គនាយិកាក្រុមហ៊ុន រួយអ៉ីនហ្វីនីធី។

កាលពីយប់មិញនេះព្រះរាជក្រឹត្យដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ អ្នកស្រី ស្រី ណារួម ដែលគេស្គាល់ថាជា ម៉ែរួយ សេដ្ឋីឡេល្បីឈ្មោះនិងជាអគ្គនាយិកាក្រុមហ៊ុន រួយអ៉ីនហ្វីនីធី ត្រូវបានគេបង្ហោះជូនពរលើបណ្តាញសង្គមហ្វេសបុកផងដែរ។

ចំណែកអ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​អ្នកនាង អ៊ា​ន សៀវ​មី កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ ក៏ត្រូវបាន​ព្រះមហាក្សត្រ​ប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ផងដែរ៕

Share This Post: