ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ពេកហើយ! ម្តាយយំរន្ធត់ចិត្ត ពេលឃើញកូនស្រី ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ ត្រូវគេធ្វើទង្វើថោកទាបព្រៃផ្សៃបែបនេះក្នុងបន្ទប់ជួល

    BY Khmernote Media September 2, 2020
    រន្ធត់ពេកហើយ! ម្តាយយំរន្ធត់ចិត្ត ពេលឃើញកូនស្រី ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ ត្រូវគេធ្វើទង្វើថោកទាបព្រៃផ្សៃបែបនេះក្នុងបន្ទប់ជួល

    (ភ្នំពេញ)៖ ក្មេងស្រីម្នាក់មានឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ សង្ស័យត្រូវបានឃាតករំលោភរួចអារ.កសម្លាប់បំបិទមាត់ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតកាយ នៅក្នុងថ្លុកឈាម។ សាកសពនាងត្រូវបានបងប្រុសជីដូនមួយប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៤៖០០ល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ប្រទះឃើញនាងរងគ្រោះស្លាប់ ដោយអាក្រាតកាយនៅក្នុងថ្លុកឈាម និងមានស្នាមអារ.កថែមទៀត ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យ។ ពេលនេះសមត្ថកច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានដល់ការឃាត់ខ្លួនជនជាឃាតក៕

     

    Share This Post: