ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យបម្រុងឡើងរថយន្តតាក់ស៉ីចេញទៅខេត្ត តែត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់ពេល ហើយជនសង្ស័យសារភាពថាខ្លួនមានអាការៈស្រវឹង ឃើញក្មេងស្រីនៅក្នុងបន្ទប់ម្នាក់ឯង ក៏បានចូលធ្វើរឿងនេះលើក្មេងស្រីមុនពេលរំលោភ

    BY Khmernote Media September 2, 2020
    ជនសង្ស័យបម្រុងឡើងរថយន្តតាក់ស៉ីចេញទៅខេត្ត តែត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់ពេល ហើយជនសង្ស័យសារភាពថាខ្លួនមានអាការៈស្រវឹង ឃើញក្មេងស្រីនៅក្នុងបន្ទប់ម្នាក់ឯង ក៏បានចូលធ្វើរឿងនេះលើក្មេងស្រីមុនពេលរំលោភ

    ភ្នំពេញ៖ ជនសង្ស័យដែលជាឃាតក រំលោភក្មេងស្រី ហើយអារកសម្លាប់យ៉ាងព្រៃផ្សៃ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងឃាត់ខ្លួននៅចំណុចស្ពានព្រែកព្នៅ ខណៈបម្រុងឡើងរថយន្តតាក់ស៉ីចេញទៅខេត្ត។ ក្នុងប្រតិបត្តិការស្រាវជ្រាវដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការ ឃាត់ខ្លួនសង្ស័យនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

    ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី។ តាមសំដីសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុរូបគេមានអាការស្រវឹង ឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់ម្នាក់ឯង ក៏ចូលក្នុងបន្ទប់ចាប់ក្មេងស្រីនោះឆក់ និងអារ.ក ទើបរំលោភ។ ប្រភពរូបថត៖ P.Sey ABC

    គួរបញ្ជាក់ថាកាលពីម្សិលមិញនេះក្មេងស្រីម្នាក់មានឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ សង្ស័យត្រូវបានឃាតករំលោភរួចអារ.កសម្លាប់បំបិទមាត់ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតកាយ នៅក្នុងថ្លុកឈាម។ សាកសពនាងត្រូវបានបងប្រុសជីដូនមួយប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៤៖០០ល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ប្រទះឃើញនាងរងគ្រោះស្លាប់ ដោយអាក្រាតកាយនៅក្នុងថ្លុកឈាម និងមានស្នាមអារ.កថែមទៀត ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យ។ ពេលនេះសមត្ថកច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានដល់ការឃាត់ខ្លួនជនជាឃាតក៕

    Share This Post: