សិល្បៈ

លោក ចា រិទ្ធី ជួបទុក្ខធំ ដោយម្តាយរបស់លោកទទួលមរណៈភាពនៅមុននេះបន្តិច

BY
Khmernote Media
September 2, 2020

លោក ចា រិទ្ធី អតីតតារាសម្តែងនិងជាផលិតករកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះរាប់សិបឆ្នាំមកហើយនោះ បានជួបទុក្ខធំនៅថ្ងៃនេះដោយសារតែមាតាជាទីស្រលាញ់របស់លោកបានទទួលមរណៈភាពនៅមុននេះបន្តិច នេះបើតាមការបង្ហោះរៀបរាប់នៅលើ Facebook លោក ចា រិទ្ធី ផ្ទាល់។

ផលិតករកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះរូបនេះបានបង្ហោះសារនៅលើ Facebook ថា៖ “ ម៉ែ​ជា​ទី​ស្រលាញ់​របស់​កូន​ ពេល​នេះ​ម៉ែ​ទៅ​ចោល​កូន​ជា​រៀង​រហូត​ហើយ​ !”។ ទោះជាយ៉ាងណាគេមិនទាន់ដឹងថា ម្តាយរបស់លោក ចា រិទ្ធី ទទួលមរណៈភាពដោយសារជំងឺអ្វីនោះឡើយ ដោយគេឃើញមានការបង្ហោះសាររំលែកទុក្ខយ៉ាងច្រើនពីសំណាក់សិល្បៈករ សិល្បៈការិនី៕

Share This Post: