ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ញាក់សាច់! ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង ៨ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

    BY autoadmin September 3, 2020
    ញាក់សាច់! ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង ៨ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ជាង ៨ម៉ឺន ករណី ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុន ខណៈករណីនៅទូទាំងពិភពលោកពេលនេះមានសរុបជាង ២៦លាននាក់ និងស្លាប់មាន ៨៦ ម៉ឺននាក់ហើយ។


    ឥឡូវនេះឥណ្ឌាមានករណីជំងឺ COVID-19 សរុបរហូតដល់ទៅ ៣.៨៥ លាននាក់ បន្ទាប់ពីបានបន្ថែមករណីរថ្មីចំនួន ៨៣,៨៨៣នាក់ នៅថ្ងៃនេះ ហើយតិចជាងប្រេស៊ីលដែលជាប្រទេសមានការឆ្លងច្រើនបំផុតទី២ របស់ពិភពលោកតែ ១០០,០០០នាក់ ប៉ុណ្ណោះ។ ប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅអាស៊ីមួយនេះ បានប្រកាសអំពីការឆ្លងប្រចាំថ្ងៃច្រើនជាងគេបំផុតនៅលើពិភពលោកជារៀងរាល់ថ្ងៃ អស់រយៈពេលជិតមួយខែមកហើយ ទោះបីចំនួនអ្នកស្លាប់នៅទាបក៏ដោយ។ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ឥណ្ឌាក៏មានអ្នកស្លាប់ចំនួន ១,០៤៣នាក់ ដែលបានធ្វើឱ្យចំនួនសរុបមានដល់ ៦៧,៣៧៦ នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: