ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ត HILUX VIGO ផ្ទុះកង់ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យអ្នកបើកបរស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ៨នាក់

    BY Khmernote Media September 3, 2020
    រថយន្ត HILUX VIGO ផ្ទុះកង់ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យអ្នកបើកបរស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ៨នាក់

    ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦:០០ នាទី នៅចំណុចស្ពានត្រាំរទេះ ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លើផ្លូវក្រាលគ្រួសក្រហម លេខ ១៤៣៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យអ្នកបើកបររថយន្តស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

    ដោយរថយន្តមួយគ្រឿងម៉ាក HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ66.2-0589 បើកបរដោយឈ្មោះ ឡោ ដាលីស ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅខណ្ឌដង្កោ ក្រុងភ្នំពេញ ដោយឡានរបស់ជនរងគ្រោះបានផ្ទុះកង់ឡានខាងស្តាំទាំងសងខាង។ ក្នុងហេតុការណ៍បណ្តាលឱ្យអ្នកបើកបរបានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងអ្នករួមដំណើរចំនួន ០៧នាក់ ផ្សេងទៀត ស្រី០៦នាក់ របួសស្រាល និង របួសធ្ងន់បុរសម្នាក់។

    ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនសាកសពយកមករក្សាទុកនៅមន្ទីរពេទ្យស្រុកទឹកផុស រងចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួសធ្ងន់បានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ៕

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post: