អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ក្នុងបុរីពិភពថ្មី ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ពន្លត់ទាន់ពេលវេលា
ភ្នំពេញ៖ នៅព្រឹកថៃ្ងទី០៣ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅផ្ទះលេខ១៩៥ ក្នុងបុរីពិភពថ្មី តាមបណ្តោយផ្លូវលេខ១៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះ អ៊ី សុវត្ថា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ : លក់ចាប់ហួយ ចំពោះហេតុការណ៍នេះមូលហេតុគឺឆ្លងចរន្តអគ្គិសនី។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះធ្វើឲ្យខូចខាតសំភារៈដូចជា ឆេះបន្ទប់ជាន់ឡៅតឿ ទំហំ ០៣ម៉ែត្រ x ០៤ម៉ែត្រ អស់ចំនួន01បន្ទប់ រួមទាំងឆេះសម្ភារប្រើប្រាស់ ក្នុងបន្ទប់អស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
ក្នុងករណីនេះ សមត្ថកិច្ចប្រើប្រាស់ រថយន្តការិ. អគ្គិភ័យ : ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើនឹង០៤ម៉ែត្រគូប និង រថយន្តជំនួយអន្តរាគមន៍ពន្លត់ : គ្មាន ។ អគ្គិភ័យនេះត្រូវបានពន្លត់ចប់នៅម៉ោង 10:15នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕




