ជនរងគ្រោះជាអ្នកលក់ឡេតាមអនឡាញ យោងតាមមិត្តភក្តិរបស់នារីរងគ្រោះនៅកន្លែងកើតហេតុ បាននិយាយថា ជនដៃដល់ និងជនរងគ្រោះតែងតែឈ្លោះប្រកែកគ្នាជារឿយៗ ព្រោះតែ…
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ មានអំពើឃាតកម្មកើតឡើងទៀតហើយ ដោយបុរសម្នាក់បានចាក់សម្លាប់សង្សារខ្លួនឯង ហើយអារ.កខ្លួនឯងតាមក្រោយ តែមិនបានស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ករណីឃាតកម្មនេះបានកើតឡើងនៅក្នុងបុរី លឹម ឈាងហាក់ ផ្លូវលេខ៤ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ វង្ស វណ្ណលីដា អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះល្វែងជួលកន្លែងកើតហេតុខាងលើ។ បុរសដែលជាជនសង្ស័យមានឈ្មោះ ឯកឌៀម វន្ថា ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ១៦៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ដើមចមដែលនាំឲ្យមានអំពើឃាតកម្មនេះ ត្រូវបានគេសន្និដ្ឋានជំហានដំបូងថា អាចបណ្ដាលមកពីភ្លើងប្រច័ណ្ឌ ដោយយោងតាមការសាកសួររបស់អ្នកសារព័ត៌មាន ទៅលើមិត្តភ័ក្ររបស់នារីរងគ្រោះនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនដៃដល់ និងជនរងគ្រោះតែងតែឈ្លោះប្រកែកគ្នាជារឿយៗ ព្រោះប្រច័ណ្ឌនារីរងគ្រោះដែលមានសម្រស់ស្អាត៕




ដោយ៖ បងម៉េង ខ្មែរណូត