សិល្បៈ

រំភើបណាស់! ប៉ែន ចំរ៉ុង ទទួលបានកូនស្រីម្នាក់ ដែលទើបនឹងកើតនៅមុននេះបន្តិច

BY
Khmernote Media
September 4, 2020

តារាសំដែងនិងជាពិធីករល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង បានចាប់ដៃគ្នាជាមួយភរិយារបស់លោកគឺអ្នកនាង ហ៊ុន ម៉ាណេ ដែលបានរៀបការកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ពេលនេះអ្នកទាំង២ទទួលបានកូនស្រីម្នាក់ដែលមានមុខមាត់គួរអោយស្រលាញ់ ត្រូវបានលោកដាក់ឈ្មោះថា BELL ទើបនឹងកើតនៅមុននេះបន្តិចជាមួយសុខភាពល្អ និងគ្រប់លក្ខណៈ។ តារាសម្តែងរូបនេះ បានបង្ហោះសារនៅលើគណនី Facebook របស់ខ្លួនថា៖

“ប៉ា ម៉ាក់ពិតរំភើបសប្បាយរីករាយណាស់ ដូចហោះឡើងលើមេឃ ចឹង ដែលកូនស្រីកើតមកមានគ្រប់លក្ខណះ មានសុខភាពល្អ ហើយមិនធ្វើម៉ាក់ពិបាកយូរ ថ្ងៃសុក្រទី៤ខែកញ្ញាឆ្នាំ២០២០
#P&M Bell អរគុណបងប្អូនពូមីងអ៊ុំដែលបានជូនពរអូន BELL កន្លងមក”៕

Share This Post: