ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ឥណ្ឌាវ៉ាដាច់ប្រេស៊ីល ក្លាយជាប្រទេសមានអ្នកជំងឺកូវីដ១៩ ច្រើនបំផុតទី២ លើពិភពលោក ខណៈមានករណីជាង ៩ម៉ឺននាក់ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ

    BY autoadmin September 7, 2020
    ឥណ្ឌាវ៉ាដាច់ប្រេស៊ីល ក្លាយជាប្រទេសមានអ្នកជំងឺកូវីដ១៩ ច្រើនបំផុតទី២ លើពិភពលោក ខណៈមានករណីជាង ៩ម៉ឺននាក់ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ នាថ្ងៃច័ន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាពេលនេះបានក្លាយជាប្រទេស ដែលមានការឆ្លងរាលដាលនៃជំងឺ COVID-19 ច្រើនជាងគេបំផុតទី២ នៅក្នុងពិភពលោក ដេញពីក្រោយតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ។ ប្រទេសដែលមានប្រជាជនសរុប ១.៣ ពាន់លាននាក់មួយនេះ មានករណីជំងឺ COVID-19 សរុបដល់ទៅ ៤.២ លាននាក់ ហើយក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ខ្លួនមានករណីថ្មីចំនួន ៩០,៨០២នាក់ ត្រូវបានកត់ត្រា។

    ប្រទេសដែលមានការឆ្លងច្រើនបំផុតគឺសហរដ្ឋអាមេរិក ជាមួយនឹងករណីសរុបចំនួន ៦.២ លាននាក់ ខណៈប្រទេសប្រេស៊ីលបានថយចុះទៅលេខ៣ ដោយមានករណីសរុបចំនួន ៤.១ លាននាក់។ ចាប់តាំងពីមានការរាតត្បាតនៃជំងឺ COVID-19 ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺនេះសរុប ៧១,០០០នាក់ ប៉ុន្តែយ៉ាងណាចំនួននេះគឺនៅតិចជាង បើប្រៀបនឹងសហរដ្ឋអាមេរិក និងប្រេស៊ីល។ ប្រទេសឥណ្ឌាគឺជាប្រទេសតែមួយគត់ ដែលមានការឆ្លងរាលដាលអាក្រក់បំផុតនៅទ្វីអាស៊ី ហើយជំងឺបានរាលដាលពេញផ្ទៃប្រទេស សូម្បីតែនៅតំបន់ដាច់ស្រយាល។ ប្រទេសនេះក៏ធ្លាប់បានបិទទ្វារម្ដងដែរ ប៉ុន្តែករណីបានហក់ឡើងខ្លាំងនៅពេលដែលចាប់ផ្ដើមបើកទ្វារឡើងវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍

    Share This Post: