កូវីដ-១៩
ដំណឹងល្អ! ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ចំនួន០១នាក់ទៀតជាសះស្បើយ ឯអ្នកឈឺសល់តែ ០១នាក់ប៉ុណ្ណោះ
BY Khmernote Media
September 8, 2020
នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន០១នាក់បន្ថែមទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយចំនួន០១នាក់នោះ មានបុរសជនជាតិបារាំង ជាអ្នកធ្វើដំណើរពីប្រទេសបារាំង។ បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋនៅសល់០១នាក់ទៀតប៉ុណ្ណោះ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
