ស្ងាត់ៗ ! ទេព បូព្រឹក្ស ក្លាយជាតារាតំណាងអោយក្រុមហ៊ុនទូរស័ព្ទដ៏ល្បីមួយប្រចាំប្រទេស
- September 8, 2020
កាលពីពេលថ្មីៗនេះតារាចម្រៀងវ័យក្មេងរូបស្រស់គឺកញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារមួយឃ្លាជាមួយនឹងក្តីរំភើបរបស់នាងបន្ទាប់ពីទទួលបានឱកាសការងារជាតារាតំណាងអោយផលិតផលរបស់ក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះមួយនៅកម្ពុជា គឺក្រុមហ៊ុន realme។ ការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ ដោយកញ្ញា ទេព បូព្រឹក្ស បានរៀបរាប់នៅលើ Facebook នាងថា៖

“សូមប្រកាសដំណឹងដ៏ភ្ញាក់ផ្អើល និងរំភើបមួយ! នាងខ្ញុំ ទេព បូព្រឹក្ស ពិតជាមានមោទនភាព និងសប្បាយរីករាយជាខ្លាំងដែលបានក្លាយជាទូតសុឆន្ទ: រឺតារាតំណាងអោយផលិតផល realme ដែលជាប្រេនដ៏ល្បីល្បាញនៅលើសាកលលោក និងជាប្រេនស្មាតហ្វូនជាប់លេខ១ ដែលមានការរីលូតលាស់លឿនជាងគេបំផុតនៅលើសាកលលោកក្នុងឆ្នាំ២០២០ ក៏ដូចជាជាប់ចំណាត់ថ្នាក់លេខ៤ ជាប្រេនស្មាតហ្វូនលក់ដាច់បំផុតនៅកម្ពុជាចាប់ពីថ្ងៃនេះតទៅ ដែលពីពេលនេះទៅនាងខ្ញុំនឹងក្លាយជាសមាជិកគ្រួសារ realme ពេញសិទ្ធិម្នាក់ទៀតជាមួយនឹងលោក G-Devith។ ឆ្លងកាត់ការធ្វើតេស្តសាកល្បងផ្ទាល់ដោយនាងខ្ញុំផ្ទាល់ឃើញថាផលិតផល realme សុទ្ធសឹងជាផលិតផលដែលមានគុណភាពខ្ពស់ មានបច្ចេកវិទ្យាទំនើបៗ សក្តិសមសម្រាប់មនុស្សសម័យថ្មីប្រើប្រាស់ដើម្បីបំពេញតម្រូវការនានា! នាងខ្ញុំសន្យាថានឹងណែនាំជូននូវផលិតលផល realme ថ្មីៗជូនដល់អ្នកគាំទ្រទាំងអស់ ក៏ដូចជាកម្មវិធីពិសេសៗនានាផងដែរ! សូមរង់ចាំតាមដានជាមួយនាងខ្ញុំទាំងអស់គ្នាណាចា!”




- Share This Post:






