អេក្រង់ពេញតួតម្លៃម៉ាអេមជាមួយ Samsung Galaxy J6
ថ្មីៗនេះ ក្រុមហ៊ុនសាមសុងបានធ្វើការសម្ពោធទូរស័ព្ទ Samsung Galaxy J6 និងល្បីថាជាទូរស័ព្ទដែលមានអេក្រង់ពេញតួជាមួយនឹងតម្លៃវិញគឺម៉ាអេម។
ចំពោះលក្ខណៈលេចធ្លោនៃទូរស័ព្ទដៃ Galaxy J6 នេះ គឺអេក្រង់ HD Super AMOLED រហូតដល់ទៅ 5.6 អ៊ីញ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ព្រោះអេក្រង់វាមានមុខងារ ផ្តល់កម្រិតពណ៌ និងរូបភាពច្បាស់ខ្ពស់បានយ៉ាងល្អ។
ក្រៅពីអេក្រង់ ចំណុចដ៏ទាក់ទាញមួយទៀត របស់ Galaxy J6 គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល ជាមួយ LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
ក្រៅពីអេក្រង់ និងកាមេរ៉ា ចំណុចខាងក្រោមនេះជាលក្ខណៈសម្បត្តិ ដែលយើងគួរយល់ដឹងអំពីទូរស័ព្ទដៃមួយនេះ៖
– បំពាក់នូវ Ramទំហំ 3GB មេម៉ូរី ទំហំ 32GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហួតដល់256 GB.
– ទូរស័ព្ទដៃ ស៊ីម ២
– ទូរស័ព្ទដែលអាចប្រើប្រាស់ គណនីបាន 2 (Dual Account) លើ Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
– ល្បឿនដំណើរការដោយ Octa- Core 1.6 GHz ដែលធ្វើឲ្យ ទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនយ៉ាងណាក៏ដោយ។
– កម្លាំងថ្ម3,000mAh
– ស្កេនក្រយ៉ៅម្រាមដៃ(Fingerprint)
ចំពោះតម្លៃតម្លៃវិញម៉ាអេមគឺត្រឹមតែ 245 ដុល្លារប៉ុណ្ណោះជាមួយនឹងជម្រើស3ពណ៌ រួមមាន ពណ៌ខ្មៅ, ពណ៌មាសនិងស្វាយ។លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ។
