ហាង Superdry ពង្រីកខ្លួននៅក្នុងប្រទេសកម្ពុជា ដោយបើកសម្ពោធហាងថ្មីនៅផ្សារទំនើបអ៊ីអន សែនសុខ
ម៉ាកសញ្ញាហ្វេសិនដ៏ទាន់សម័យរបស់អង់គ្លេស Superdry បានបន្តការពង្រីកខ្លួនលើទីផ្សារពិភពលោក ដោយការបើកសម្ពោធសាខាថ្មីនៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ នេះគឺជាលើកដំបូងសម្រាប់ម៉ាកសញ្ញាSuperdry ដែលទើបតែបង្ហាញខ្លួននៅលើទឹកដីប្រទេសកម្ពុជា។ តំបន់សែនសុខគឺជាតំបន់អភិវឌ្ឍថ្មីរបស់រាជធានីភ្នំពេញនិងជាតំបន់សំខាន់ចុងក្រោយរបស់ ប្រជានកម្ពុជាដែលមានចំណូលមធ្យមហើយកំពុងតែមានភាពរីកចម្រើន និងកំពុងស្វែង រកនូវម៉ាកសញ្ញាថ្មីៗ ដែលបង្ហាញមុខនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះនឹងជាកន្លែងតាំងបង្ហាញ ដ៏អស្ចារ្យមួយសម្រាប់គ្រប់ផលិតផលថ្មីៗ រួមមានដូចជាហាងSuperdry Sport និងម៉ាកសញ្ញាដែលពេញនិយមផ្សេងៗទៀត។

«ស្ថិតក្នុងផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សាររបស់ SuperGroup ការពង្រីកខ្លួននេះគឺជា ការអភិវឌ្ឍដ៏គួរឲ្យរំភើបរីករាយមួយ និងជាឱកាសដ៏ល្អមួយដើម្បីកសាងកេរ្ត៍ឈ្មោះនិងវត្តមាន របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនយើងទន្ទឹងរង់ចាំ ស្វាគមន៍អតិថិជនអញ្ជើញមកកាន់ហាងថ្មីរបស់យើងនៅអ៊ីអនសែនសុខ ដើម្បីទទួលយក បទពិសោធពីគុណភាព និងភាពច្នៃប្រឌិតរបស់ផលិតផលSuperdry»។
ហាងទី១របស់ Superdry Cambodia ស្ថិតនៅក្នុងហាងលេខT014 ជាន់ផ្ទាល់ដី ផ្សារ ទំនើបអ៊ីអនសែនសុខ ផ្លូវលេខ 1003 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។

ហាងរបស់យើងនឹងបើកសម្ពោធនៅថ្ងៃទី29 ខែឧសភា ឆ្នាំ2018 ដើម្បីទទួលស្វាគមន៍អតិថិជនមកទទួលយកបទពិសោធដ៏ថ្មីសន្លាងពីផលិតផលរបស់ Superdry ហើយភ្ញៀវដែលចូលរួមនឹងបានរីករាយជាមួយនឹងDJ Rapper ព្រមទាំងការទស្សនា ការបង្ហាញម៉ូដដ៏អស្ចារ្យក្នុងកម្មវិធីសម្ពោធ។ លោកអ្នកអាចតាមដានពីកម្មវិធីរបស់យើងតាមរយៈទំព័រហ្វេសប៊ុក Superdrycambodia #MySuperdry #Superdrycambodia

ហាង Superday ថ្មី នឹងបើកនៅថ្ងៃទី29 ខែឧសភា ឆ្នាំ2018។
www.superdry.com
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Sirinapa S.
sirinapa@jaspal.co.th
t: +662 367-2587