PR
ក្នុងទិវានៃក្ដីស្រលាញ់ និងបុណ្យចូលឆ្នាំចិននេះ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បានចូលជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន
BY Khmernote Media
February 14, 2018
ក្រុមហ៊ុនស្រាបៀរហ្គែនស៍បឺគ បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្រ្ដីក្រសួងព៍ត័មាន ក្នុងឪកាសបុណ្យចូលចិន និងទិវានៃក្ដីស្រលាញ់ នាព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ នេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៍មាននាំជាសម្ភារៈមួយចំនួនជូនដល់ក្រសួងព័ត៌មាន រួមមាន មានមួកការពារសុវត្ថិភាព បាល់ទាត់ និងអាវយឺតកីឡា សម្រាប់ការងារសង្គមជាមួយក្រសួង។

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានធ្វើការងារសង្គមជាច្រើនដូចជា ជួយដល់កាកបាទក្រហមកម្ពុជា ជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ យុន្ធាការចែកមួកការពារសុវត្តិភាពជូនប្រជាពលរដ្ឋ និងជួយមន្ទីរពេទ្យគន្ទាបុប្ផាជាដើម៕






