អ្នកលក់ថ្នាំនៅឱសថស្ថានមួយ បង្ហោះសារអោយបងប្អូនប្រយ័ត្នជនជាតិចិនម្នាក់នេះ ដែលកាន់លុយមូលណែន មកអោយយើងកាន់រឺប៉ះពាល់ ទាំងមិនដឹងមូលហេតុពិត
- September 10, 2020
កាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាយ៉ាងច្រើនពេញបណ្តាញសង្គម Facebook ទាក់ទងទៅនឹងជនជាតិចិនម្នាក់បានដើរមកកន្លែងលក់ថ្នាំនៅឱសថស្ថានមួយកន្លែង ហើយកាន់លុយក្រដាស់១០០០រៀលក្តាប់ណែនរួចហុចអោយអ្នកលក់ថ្នាក់ដោយមិននិយាយស្តីអ្វីមួយម៉ាត់ ជាមួយនឹងកែវភ្នែកសម្លឹងចុះឡើងហាក់ដូចមិនប្រក្រតី។ បងស្រីអ្នកលក់ថ្នាំក្នុងឱសថស្ថាននោះបានរៀបរាប់នៅលើគណនី Facebook របស់ខ្លួនដែលមានឈ្មោះ Kunthea Un ថា៖

“ខ្ញុំសុំអត់យល់ គាត់ម្នាក់នេះទេ គាត់បិទម៉ាស់មកដល់ឈរឡេីងយូរ ខ្ញុំសួរគាត់ដំបូងគាត់សួរថា ពូ! ត្រូវអ្វីការដែរ? គាត់អត់និយាយរកខ្ញុំទេ ហេីយភ្នែកគាត់សម្លឹងចុះ សម្លឹងឡេីង មេីលក្នុងPharmacy ខ្ញុំ ដោយខ្ញុំនៅជាមួយសិស្សប្អូនជុំគ្នាទាំងអស់ ហេីយម្នាក់ៗឡេីងភ័យ! បន្ទាប់មកគាត់ក៏នៅតែហ៊ុចលុយមូលក្រដាស់1000រៀលឱ្យមកពួកខ្ញុំដដែល ក្នុងគោលបំណងគាត់ចង់ឱ្យយេីងកាន់លុយរបស់គាត់ តែពួកខ្ញុំអត់ប៉ះពាល់អ្វីទាំងអស់ ហេីយខ្ញុំក៏គិតក្នុងចិត្តថា ប្រហែលគាត់សុំលុយ ក៏ហុចលុយឱ្យគាត់1000រៀលទៅ តែគាត់នៅតែអត់យក ហេីយគាត់បង្ហេីបសំលេងមកបែបភាសាចិន ^^ ទោះជាយ៉ាងណាក៏ដោយក៏គាត់នៅតែឈរយ៉ាងយូរដដែរ ក្រោយមកខ្ញុំក៏សួរភាសាចិនទៅគាត់វិញថា “ Ni xiang Yao shen me “ ? ( តេីអ្នកចង់បានអ្វី ) ពេលនោះគាត់ក៏តបមកខ្ញុំវិញឡេីងលឿន ដោយកែវភ្នែកបេីធំៗ ហេីយនិយាយថា ^ Xiang sha ren ^ ( គាត់ចង់សម្លាប់មនុស្ស ) 😱😱😱 ហេតុអ្វីបានជាគាត់ឆ្លេីយបែបនេះ ដោយចម្លេីយមិនគួរឱ្យចង់ស្តាប់ទាល់តែសោះ ( អាចមកពីគាត់បែកថ្នាំច្រេីនពេក ) បន្ទាប់មកគាត់ក៏ទុកក្រដាស់មួយសន្លឹក នេះជាហេតុដែរគាត់ចង់ឱ្យយេីងបេីមិនបានប៉ះលុយ ក៏ប៉ះក្រដាស់ដែរគាត់ដាក់ឱ្យដែរ^^ ហេីយពេលហ្នឹងគាត់ក៏ដេីរចេញទៅវិញភ្លាម ៗ
***សូមេត្តាបងប្អូនទាំងអស់គ្នា បង្កេីនការប្រុងប្រយ័ត្នឱ្យមែនទែន បេីអាចយកលេខទូរសព្ទ័ប៉ូលីសទុកម្នាក់មួយទៅដេីម្បីជៀសវាងជួបរឿងរ៉ាវដូចខ្ញុំខាងលេី !!!!
***សូមshareទុកម្នាក់មួយដេីម្បីមេីលរូបគាត់ដោយគាត់បិទម៉ាស់ឡេីងពីរជាន់ ភ្នែកក្រឡេបក្រឡាប់គួរឱ្យខ្លាច
***គាត់ជាជនជាតិចិន មិនមែនខ្មែរទេ ភ្នែកគាត់សម្លឹងគ្រប់កន្លែងនៅក្នុងហ្វាម៉ាសុីខ្ញុំហេីយមេីលមកសិស្សប្អូនក៏ដូចជាខ្ញុំដោយបេីកភ្នែកឡេីងធំៗតែម្តង
#លេីកទីមួយដែរគាត់នៅតែចង់ឱ្យយេីងប៉ះលុយគាត់
#បំណងល្អពីឱសថស្ថានស្មាយ ហ្វាម៉ា”

- Share This Post:






