Samsung Galaxy S10 អាចនឹងមានកាមេរ៉ាខាងក្រោយបីដូចនឹង Apple iPhone X Plus
- June 1, 2018
យោងតាមរបាយការណ៍ថ្មីមួយពីប្រទេសកូរ៉េខាងត្បូងបានឲដឹងថា ស្មាតហ្វូន Galaxy S10 របស់ក្រុមហ៊ុន Samsung អាចបំពាក់កាមេរ៉ាខាងក្រោយចំនួនបី។ គេហទំព័រព័ត៌មានកូរ៉េបានដកស្រង់សម្តីអ្នកវិភាគក្នុងស្រុកម្នាក់ ដែលនិយាយថា ក្រុមហ៊ុន Samsung កំពុងតែពិចារណាលើការបំពាក់កាមេរ៉ា Galaxy S10 ជាមួយកាមេរ៉ាចំនួនបីនេះ ព្រោះគេរំពឹងថា Apple នឹងបង្ហាញ iPhone X Plus ជាមួយកាមេរ៉ាបីនៅឆ្នាំ 2019 ។

របាយការណ៍ថ្មីនេះក៏បានបញ្ជាក់អំពីពាក្យចចាមអារាមអំពីមុខងារចាប់សញ្ញា 3D ដែលអាចដាក់បញ្ចូលក្នុងកាមេរ៉ារបស់ទូរស័ព្ទ Galaxy S10 ដែលវានឹងអនុញ្ញាតឱ្យចាប់រូបភាពលក្ខណៈ 3D ដែលមានគុណភាពខ្ពស់។ មុខងារ 3D នេះមិនចាំបាច់ត្រូវការកាមេរ៉ាបីទេ ប៉ុន្តែការបំពាក់កាមេរ៉ាខាងក្រោយបីគួរតែនាំមកនូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជាការពង្រីករូបភាពឲកាន់តែជិតនិងការបង្កើនរូបភាពឲកាន់តែប្រសើរក្នុងការចាប់រូបភាពនៅកន្លែនមានពន្លឺទាប។

ទោះយ៉ាងណាក៏ដោយក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនមួយ ដែលមានកាមេរ៉ាបីនៅខាងក្រោយរួចទៅហើយគឺ P20 Pro ដែលគេបានរំពឹងទុកនឹងថតរូបបានយ៉ាងល្អ។ កាមេរ៉ាចំនួនបីរបស់ Huawei មានទំហំ 40Mp, 20Mp និង 8Mp ។ Galaxy S10 អាចនឹងមានភាពស្រដៀងគ្នានេះ ប៉ុន្តែវាគ្រាន់តែជាការស្មានប៉ុណ្ណោះ។
ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមមួយបានលើកឡើងថាទូរស័ព្ទ Samsung Galaxy S10 ប្រហែលជាមានអេក្រង់ទំហំ 5,8 អ៊ីញនិង S10+ ទំហំ 6,3 អ៊ីញដែលអាចនឹងប្រកាសនៅខែមករាឆ្នាំ 2019 ពោលគឺតិចជាងមួយឆ្នាំបន្ទាប់ពី Galaxy S9 បានបញ្ចេញ។ យើងនឹងត្រូវរង់ចាំមើលថាតើវាជាការពិតដែរឬទេ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Phonearena
- Share This Post:






