ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរកឃើញអ្នកជំងឺកូវីដ១៩ ទី២ ដែលបានឆ្លងលើទឹកដីខ្លួន ប៉ុន្តែនៅតែគិតថាអ្នកជំងឺបានឆ្លងពីបរទេស

    BY autoadmin September 12, 2020
    ប្រទេសថៃរកឃើញអ្នកជំងឺកូវីដ១៩ ទី២ ដែលបានឆ្លងលើទឹកដីខ្លួន ប៉ុន្តែនៅតែគិតថាអ្នកជំងឺបានឆ្លងពីបរទេស

    អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 មួយទៀត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ ចេញពីកីឡាករបាល់ទាត់អាជីពជនជាតិ Uzbekistan ម្នាក់ ពោលគឺត្រឹមតែ ៨ថ្ងៃ បន្ទាប់ពីមានករណីក្នុងសហគមន៍ជាលើកទី១ ក្នុងរយៈពេលជាង ៣ខែ។ មន្រ្តីសុខាភិបាលបានប្រាប់សន្និសីទសារព័ត៌មានមួយថា បុរសនោះបានវិជ្ជមានជាមួយជំងឺ បន្ទាប់ពីមានការធ្វើតេស្តជំងឺមុនការប្រកួតកាលពីថ្ងៃអង្គារ បើទោះបីជាគាត់បានឆ្លងកាត់ការនៅដាច់ដោយឡែក និងបានធ្វើតេស្តអវិជ្ជមានចំនួន ៣ដង ក៏ដោយ។

    បុរសជាកីឡាករបាល់ទាត់រូបនោះបានមកដល់ប្រទេសថៃតាំងពីថ្ងៃទី១៣ ខែសីហា មកម្ល៉េះ ប៉ុន្តែមន្ត្រីសុខាភិបាលថៃជឿថា អំឡុងពេលវីរុសសំងំនៅក្នុងខ្លួនគាត់គឺច្រើនជាង ១៤ថ្ងៃ (incubation period) ហើយគាត់បានឆ្លងជំងឺនេះនៅក្រៅប្រទេស មិនមែនក្នុងប្រទេសថៃនោះទេ។ រំលឹកដែរថា ប្រទេសថៃនាពេលថ្មីៗនេះទើបតែរកឃើញអ្នកជំងឺ COVID-19 ក្នុងសហគមន៍ម្នាក់ ដែលគាត់ជា DJ គ្មានប្រវត្តិចេញក្រៅប្រទេស ឬដឹងថាឆ្លងពីទីណានោះទេ។ មនុស្សរាប់រយអ្នកដែលមានទាក់ទងជាមួយ DJ ត្រូវបានគេដាក់ដោយឡែក។

    ចំណែកអ្នកដែលបានប៉ះពាល់ជាមួយកីឡាករ Uzbekistan រូបនេះទាំង ៤៣នាក់ ក៏បានតេស្ដរកជំងឺ COVID-19 ប៉ុន្តែអវិជ្ជមាន និងកំពុងដាក់នៅដោយឡែកទាំងអស់គ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: