កំសត់ណាស់ ពេលឃើញទិដ្ឋភាពបុណ្យសពនារីដែលលោតទឹកសម្លាប់ខ្លួន បន្សល់ទុកផ្កាមួយបាច់និងស្បែកជើងមួយគូ
- September 12, 2020
រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយល្បីពេញបណ្តាញសង្គម Facebook ក្រោយពេលនារីរូបស្រស់សោភាម្នាក់បានដាច់ចិត្តលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារដោយបន្សល់ទុកបាច់ផ្កាមួយបាច់ និងស្បែកជើងមួយគូ ខណៈសពរបស់នាងត្រូវបានប្រទះឃើញអណ្តែតលើទឹកទន្លេរនៅម្តុំមុខព្រះបរមរាជវាំង។ អ្វីដែលមហាជនកាន់តែអាសូរ ក្រោយពេលបានឃើញទិដ្ឋភាពនៃពិធីបុណ្យសពរបស់នាង ដែលធ្វើឡើងនៅក្នុងវត្ត ទាំងស្ងប់ស្ងាត់។

គួរបញ្ជាក់ផងដែរថា សពនារីរូបស្រស់ ដែលលោតទឹកពីលើស្ពានជ្រោយចង្វារ បន្សល់ទុកស្បែកជើងមួយគូនិងផ្កាមួយបាច់ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានអណ្ដែតឡើងហើយ កំពុងបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់នេះ សពនារីលោតទឹកត្រូវបានគេស្គាល់ថាមានឈ្មោះ ចាន់ ស្រីមាន អាយុ ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ ៕






- Share This Post:






