អ៉ឹម ជីវ៉ា បញ្ជាក់ថាករណីមន្ត្រីប៉េអ៉ឹម ម្នាក់កាងអ្នកលក់ដូរនៅខេត្តកែប គឺជារឿងយល់ច្រលំប៉ុណ្ណោះ
- September 21, 2020
កាលពីពេលថ្មីៗនេះដែរមានករណីដ៏ភ្ញាក់ផ្អើលមួយក្រោយពេលដែលតារាសម្តែង អ៉ឹម ជីវ៉ា បានបង្ហោះពេញបណ្តាញសង្គមថាខ្លួនត្រូវបានអ្នកលក់ដូរនៅខេត្តកែប ធ្វើការកោររូបលោកដោយយកថ្លៃតូបអង្គុយធម្មតាដល់ទៅ $35 ប៉ុន្តែដោយកាលពីព្រឹកមិញនេះលោកបានបញ្ជាក់ថា រឿងរ៉ាវត្រូវបានបញ្ចប់រួចរាល់អស់ហើយ តែមិនបានបញ្ជាក់ថាបញ្ចប់ដោយវិធីណាឡើយ។ ស្រាប់តែថ្មីៗនេះលោកក៏បានបញ្ជាក់រឿងមួយទៀតដែលលោកធ្លាប់ចោទមន្ត្រីប៉េអ៉ឹមម្នាក់ថាកាងអ្នកលក់ដូរនោះ ថាគឺជារឿងយល់ច្រលំតែប៉ុណ្ណោះ ដោយតារាសម្តែងរូបនេះបានរៀបរាប់ថា៖

“ខ្ញុំបាទសូមបកស្រាយជម្រាបជូន ថ្ងៃមុនថាមានមន្រ្តីប៉េអឹមម្នាក់នៅខេត្តកែប កាងអ្នកលក់ ដោយពិនិត្យមើលមែនទែនទៅគ្រាន់ជាការច្រលំប៉ុណ្ណោះ ដំបូងឡើយខ្ញុំស្មានថាលោកស្លៀកពាក់សណ្ឋានប៉េអឹម មកផុសរូបខ្ញុំដោយមិនបានសួថាខ្ញុំរឿងទាក់ទងទៅនិងម្ចាស់ហាងថាខ្ញុំប្លុកគាត់ តែខ្ញុំបានមើលហើយលោកជាមន្រ្តីគណៈកម្មារៀបចំ ចឹងហើយធ្វើអោយមានការរយល់ច្រលំ ហើយព្រោះតែមានការយល់ច្រលំនេះហើយបានខ្ញុំមិនធ្វើស្និការសែតដូចផុសនោះទេ ហើយមួយវិញទៀតខ្ញុំក៏បានលុបចោលទាំងម្សិលមិញម្លេះ ! ដូចនេះទាក់ទងបញ្ហា មិនមានពាកព័ន្ធនិងប៉េអឹមម្នាក់ណា ពួកគាត់ជាប៉េអឹមល្អ ជាមន្រ្តីបំរើរាស្ត្រ បើមានខុសយ៉ាងណាសូមអភ័យទោស ។ ដោយក្តីំគោរពៈ អុឹម ជីវ៉ា”


- Share This Post:






