សិល្បៈ

សប្បុរសជនបង្កើតមូលនិធិសប្បុរសធម៌មួយ ដើម្បីជួយដល់លោកតា នូ សិប តារាចម្រៀងជើងចាស់ដែលធ្លាក់ខ្លួនឈឺ គ្មានលទ្ធភាពរកប្រាក់ ហើយគ្មានសូម្បីផ្ទះសំបែងផ្ទាល់ខ្លួនច្បាស់លាស់

BY
Khmernote Media
September 21, 2020

លោកតា នូ សិប ដែលជាតារាចម្រៀងជើងចាស់ល្បីឈ្មោះតាំងពីជំនាន់ដើម រហូតមកដល់បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺ ហើយលោកគ្មានសូម្បីជម្រកផ្ទាល់ខ្លួនច្បាស់ដោយពេលខ្លះត្រូវជួលផ្ទះគេស្នាក់នៅ និងដើរច្រៀងតាមអាហារដ្ឋាននានាដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ តាមបទសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារខ្មែរណូត តារាចម្រៀងវ័យ៧៤ឆ្នាំរូបនេះបានអោយដឹងថា បច្ចុប្បន្នដោយសារតែ អាហារដ្ឋានដែលលោកធ្លាប់ច្រៀងគ្រាន់បានកំរៃនោះ ត្រូវបានបិទទ្វារដោយសារជំងឺកូវីដ-19 គាត់ក៏មិនមានថវិកាក្នុងការបង់ថ្លៃផ្ទះឡើយ។

ដោយសារតែឃើញពីទុក្ខលំបាករបស់តារាចម្រៀងជើងចាស់រូបនេះ លោក អ៊ុត ស៊ុនហ៊ាង ដែលជាម្ចាស់រោងពុម្ព ដាយ មុិន ព្រីនធីង បានបង្កើតមូលនិធីសប្បុរធម៌ ជូនដល់រូបគាត់ ហើយថវិការទាំងអស់នឹងធ្វើការប្រគល់ជូនគាត់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះបើមិនមានការប្រែប្រួល នេះបើតាមការអោយដឹងពីលោក អ៊ុត ស៊ុនហ៊ាង។ ក្នុងនោះដែរលោកក៏បានអំពាវនាវដល់សប្បុរសជនផ្សេងទៀត ដែលមានបំណងចង់ជួយដល់លោកតា នូ សិប អាចធ្វើការបរិច្ចាកតាមសទ្ធារជ្រះថ្លា ទោះតិចក្តីច្រើនក្តី ដោយសូមធ្វើការទំនាក់ទំនងមកកាន់រោងពុម្ព តាមរយៈលេខទូរស័ព្ទ: 096 2000 201 / 012 855 516 រឺ តាមរយៈ ABA Account: 000278694 Account Name: UT SUNHEANG សូមអរគុណ៕

Share This Post: