ខ្មែរណូត

ស្វែងរក

  • PR

    Huawei ជាក្រុមហ៊ុនចិនទីមួយដែលឈរលើជួរ ម៉ាកមានតម្លៃបំផុត លំដាប់ពិភពលោក ដោយទស្សនាវដ្តី Forbes 2018

    BY Khmernote Media June 5, 2018
    Huawei ជាក្រុមហ៊ុនចិនទីមួយដែលឈរលើជួរ ម៉ាកមានតម្លៃបំផុត លំដាប់ពិភពលោក ដោយទស្សនាវដ្តី Forbes 2018

    ថ្មីៗនេះ ក្រុមហ៊ុន Huawei ដណ្តើមបានលេខរៀងទី 79th ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពលោកខាងផ្នែកបច្ចេកវិទ្យា ជាមួយតម្លៃម៉ាក 8.4 ពាន់លានដុល្លារសហអាមេរិក និងជាក្រុមហ៊ុនទី១របស់ចិនក្នុងបញ្ចីតារាង ទស្សនាវដ្ដី Forbes របស់សហរដ្ឋអាមេរិកប្រចាំឆ្នាំ ២០១៨។ រង្វាយតម្លៃនៃម៉ាក គឺអាស្រ័យលើ រូបិយវត្ថុខ្ពស់បំផុត នៃម៉ាកនីមួយៗ ហើយក្លាយជាតម្រូវការចាំបាច់របស់អ្នកប្រើប្រាស់ និងមានឥទ្ធិពលតម្លៃខ្ពស់ខ្លាំង។ ទស្សនាវដ្តី Forbes បានធ្វើការវាយតម្លៃ លើម៉ាក ដោយផ្អែកលើ ប្រាក់ចំណូលច្រើនផ្នែក ជាមធ្យម ក្នុងរយៈពេល ៣ឆ្នាំ នៅក្នុងវិស័យឩស្សាហកម្មផ្សេងគ្នា ពីខ្ពស់ទៅទាប ដើម្បីចម្រាញ់យកម៉ាកដែលមានតម្លៃបំផុតចុងក្រោយ។

    ក្នុងឆ្នាំ២០១៧ Huawei ឈរលើលេខរៀងទី 88th មានតម្លៃម៉ាក 7.3 ពាន់លានដុល្លារសហអាមេរិក ខណៈឥលូវនេះកើនឡើងជាង ១៥% ដែលក្រុម Huawei ឈរលើលេខរៀងទី 79th ជាម៉ាកដែលមានតម្លៃបំផុត ក្នុងឆ្នាំ ២០១៨ ជាមួយនឹងតម្លៃម៉ាក 8.4 ពាន់លានដុល្លារសហអាមេរិក ដែលជាការកើនឡើងនៃពាណិជ្ជកម្មនៅបរទេស ហើយ វិស័យស្មាតហ្វូនរបស់ Huawei ឈរលំដាប់លេខ៣ ស្នើនឹង 9.3% នៃចំណែកទីផ្សារស្មាតហ្វូនសកល។ កំពូលអធិរាជស្មាតហ្វូន Huawei P10 ស៊េរីចុងក្រោយ របស់ក្រុមហ៊ុន Huawei គឺកំពុងចរាចរណ៍នៅលើទីផ្សារច្រើនជាង ៣០ ចាប់តាំងពីសម្ភោធ កាលពីថ្ងៃទី ២៦ ខែកុម្ភះ ២០១៧ មកម្ល៉េះ។ ជាពិសេស Huawei P10 កំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមអ្នកប្រើប្រាស់នៅលើពិភពលោក ដែលចូលចិត្ត និងចង់បានបទពិសោធន៍ថតរូបស្អាត។ បន្ទាប់មកមានស្មាតហ្វូន Huawei nova 2i, Huawei Mate 10, Huawei Mate Pro, ហើយនឹងថ្មីៗនេះគឺ Huawei nova 3e, Huawei P20 & Huawei P20 Pro។ យោងតាមរបាយការណ៏ IDC ចំណែកទីផ្សារ Huawei កើនឡើងចាប់ពី 11.7% ទៅ 13.8% ក្នុងត្រីមាសទីមួយដើមឆ្នាំ ២០១៨។

    ក្រៅពីទស្សវដ្តី Forbes, ក្រុមហ៊ុន Huawei ក៏មានឈ្មោះនៅក្នុងតារាង “ម៉ាកអន្តរជាតិទាំង១០០” ចំណាត់ថ្នាក់លេខទី ៧២ ដែលជាម៉ាកល្អបំផុត លំដាប់ពិភពលោក ក្នុងឆ្នាំ ២០១៦ ខណៈ Huawei ក៏ទទួលបានចំណាត់ថ្នាក់ទី ៥០ នៅលើតារាង “ម៉ាកដែលមានតម្លៃបំផុតជាសកលទាំង១០០”។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay