ស្ត្រីម្នាក់ Live វីដេអូបញ្ចប់ជីវិតខ្លួនឯង បង្កឲ្យការភ្ញាក់ផ្អើលយប់មិញ សូមសមត្ថកិច្ចបានដឹងចុះទៅជួយគាត់ផង
រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីរាយការណ៍ពីក្រុមការងារខ្មែរណូតបានអោយដឹងបឋមថា មានបងស្រីម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកមួយឈ្មោះ “Kerry Brand” បាន Live វិដេអូក្នុងហ្វេសប៊ុកផ្ទាល់ ដោយបានធ្វើអត្តឃាតចងក សម្លាប់ខ្លួន ហើយកូនៗរបស់ស្រែកថា “ម៉ាក់ឈប់ទៅម៉ាក់ ម៉ាក់អើយចុះមកវិញមក” កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ មិនដឹងថាយ៉ាងម៉េចនោះទេ ។

ទើបនៅព្រឹកម៉ោង០៧ព្រឹកនេះ ក្រុមការងារឃើញក៏យកមកចែករំលែកអោយសូមបងប្អូនជួយ Share តៗគ្នាផង ក្រែងលោដឹងដល់សមត្ថកិច្ចចុះទៅជួយ ដោយអាស័យដ្ឋានតាមអ្វីដែលគាត់ធ្លាប់បង្ហោះលក់ផ្ទះ គឺផ្ទះគាត់នៅផ្លូវបាស្ទ័រ ជាប់ការាស់សាំង PTT Amazon នៅខាងលើហាងតែគុជជប៉ុន blue buba ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដូច្នេះហើយសូមរំខានពូៗនិងបងៗនគរបាលប៉ុស្តិ៍បឹងកេងកងទី១ នៃអធិការដ្ឋានខណ្ឌបឹងកេងកង មេត្តាចុះទៅពិនិត្យមើលនិងជួយអន្តរាគមន៍ផង!៕
ដោយ៖ បងម៉េង ខ្មែរណូត