តែងតាំង ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា
- September 25, 2020
យោងតាមសេចក្តីសម្រេចលេខ ០៤២/២០ ស.ស.រ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ របស់រាជបណ្ឌិត្យ សភាកម្ពុជា បានអោយដឹងថា រាជបណ្ឌិត្យ សភាកម្ពុជា បានធ្វើការតែងតាំង ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា។

សេចក្តីសម្រេចនេះដែរត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដោយអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្តីប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ គួបញ្ជាក់ផងដែរថា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






