ព័ត៌មានជាតិ
BREAKING: អគ្គិភ័យកំពុងឆាបឆេះភោជនីយដ្ឋាន អុិនប្រាំបី (N8) ជាលើកទីពីរ ក្រោយទើបនឹងឆេះកាលពី ៣ ថ្ងៃមុន
BY Liny Chan
September 26, 2020
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១០ៈ ២៥នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គិភ័យកំពុងតែឆេះភោជនីយដ្ឋាន អុិនប្រាំបី (N8) ដែលជាអតីតក្លឹប មានទីតាំងស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើតាមប្រភពពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អគ្គិភ័យដែលកំពុងឆាបឆេះភោជនីយដ្ឋាននេះ គឺជាលើកទី២ ហើយ ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅនេះ អតីតក្លឹបនេះបានឆេះម្តងរួចមកហើយ ហើយមកទល់ថ្ងៃទី២៦ ខែកញ្ញានេះ ពោលគឺរំលងពេលបានតែ ៣ថ្ងៃ ក៏មានករណីឆេះម្ដងទៀត។ យ៉ាងណាមិញខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យមកពីគ្រប់អង្គភាព បានចេញអន្តរាគមន៏ជួយពន្លត់យ៉ាងសកម្មផងដែរ៕




ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ