ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកពេលនេះ បានកើនឡើងដល់ ៧លាននាក់ ដែលស្មើនឹង ២០% នៃចំនួនអ្នកឆ្លងសរុបនៅទូទាំងពិភពលោក

    BY autoadmin September 26, 2020
    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកពេលនេះ បានកើនឡើងដល់ ៧លាននាក់ ដែលស្មើនឹង ២០% នៃចំនួនអ្នកឆ្លងសរុបនៅទូទាំងពិភពលោក

    ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៧លាននាក់ ពោលគឺច្រើនជាង ២០% នៃចំនួនឆ្លងសរុបរបស់ពិភពលោកដែលមានជាង ៣២លាននាក់ ខណៈរដ្ឋាភិបាលទូទាំងពិភពលោកកំពុងតស៊ូទប់ស្កាត់ការកើនឡើងនៃការឆ្លងនេះ។ ជំងឺបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៨៤,០៦៨ នាក់ នៅទូទាំងពិភពលោក ចាប់តាំងពីការផ្ទុះឡើងនៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩។ កាលពីថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់ថ្មី ៥,៧៣០ នាក់ និងករណីថ្មីចំនួន ៣១២,០៦៨ ត្រូវបានកត់ត្រាទូទាំងពិភពលោក។

    ក្រៅពីសហរដ្ឋអាមេរិកដែលជាប្រទេសរងគ្រោះខ្លាំងជាងគេ គឺមានប្រេស៊ីលដែលមានអ្នកស្លាប់ដោយសារជំងឺសរុប ១៣៩,៨០៨ នាក់ និងមានករណីសរុប ៤,៦៥៧,៧០២ ករណី។ ប្រទេសឥណ្ឌាមានអ្នកជំងឺ ៩២,២៩០នាក់ បានស្លាប់ ខណៈមានករណីសរុប ៥,៨១៨,៥៧០ ករណី។ ប្រទេសម៉ិកស៊ិកមានអ្នកស្លាប់ចំនួន ៧៥,៤៣៩ និងមានអ្នកឆ្លងសរុប ៧១៥,៤៥៧នាក់ ហើយអង់គ្លេសមានអ្នកស្លាប់ ៤១,៩០២ នាក់ ជាមួយនឹងករណីសរុប ៤១៦,៣៦៣ករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: