ព័ត៌មានជាតិ
BREAKING: លទ្ធផលតេស្តរបស់បុរសវ័យចំណាស់ជនជាតិហុងគ្រី ដែលក្រសួងរកឃើញនៅខេត្តសៀមរាបព្រឹកមិញនេះ មានផ្ទុកវិជ្ជមានកូវីដ-១៩
BY Liny Chan
September 26, 2020
យោងតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលមុននេះបន្តិច បានឲ្យដឹងថា បុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ ដែលបានរត់ចេញពីកន្លែងស្នាក់នៅ ហើយរកឃើញនៅក្នុងបុរីមួយកន្លែង ក្នុងខេត្តសៀមរាប នៅម៉ោងជាង ៩ព្រឹក នៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ គាត់មានផ្ទុកវីរុសកូវីដ-១៩។

ហើយបើយោងតាមរដ្ឋបាលខេត្តសៀមរាបក៏បានឲ្យដឹងផងដែរថា កាលពីវេលាម៉ោង ៩:៣០ នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបាននាំជនបរទេសឲ្យមកសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីអនុវត្តទៅនីតិវិធីរបស់ក្រសួងសុខាភិបាល ។ សូមអានសេចក្ដីលម្អិតពីសេចក្ដីជូនព័ត៌មានពីក្រសួងសុខាភិបាលនៅខាងក្រោម៖

