ខ្មែរណូត

ស្វែងរក

  • PR

    vivo គ្រោងនឹងបញ្ចេញស្មាតហ្វូន Y85 ពណ័ខ្មៅដែលត្រូវជាសិត្សប្អូនរបស់V9នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ

    BY Khmernote Media June 7, 2018
    vivo គ្រោងនឹងបញ្ចេញស្មាតហ្វូន Y85 ពណ័ខ្មៅដែលត្រូវជាសិត្សប្អូនរបស់V9នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ

    ក្រោយពីទទួលបានជោគជ័យខ្លាំងលើ V9 រួចមក ពេលនេះ vivo ដែលជាពន្លកថ្មីនៃបដិវត្តន៍របស់ក្រុមហ៊ុនទូរសព្ទក្នុងពេលបច្ចុប្បន្ន បានបង្ហើបថាខ្លួន គ្រោងនឹងបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីមួយទៀតឈ្មោះ Y85 ទៅក្នុងទីផ្សារនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ vivo Y85 ជាស្មាតហ្វូនដែលរូបរាង និងមុខងារស្រដៀងទៅនឹងរៀមច្បង V9 របស់វាដែរ ប៉ុន្តែសមត្ថភាពរបស់វានៅមានកម្រិត ហើយតម្លៃរបស់វាក៏ធូរថ្លៃជាងផងដែរ។
    Y85 ត្រូវបានវេចខ្ចប់បានល្អជាមួយនឹងការឌីហ្សាញរូបរាងទាន់សម័យស្រស់ស្អាត និងរឹងមាំ ដោយវាបង្ហាញពីភាពឡូយឆាយផងដែរ នៅពេលដែលមានវាមួយនៅក្នុងដៃ។ វាជាស្មាតហ្វូនដែល vivo អះអាងថា មានសមត្ថភាពក្នុងការថតរូបបានល្អ និងបង្កើនសម្រស់សម្រាប់ម្ចាស់របស់វាផងដែរ (AI shot, Beauty is just for you)។

    លើសពីនេះវាក៏មានបំពាក់មកជាមួយនឹងលក្ខណៈសម្បត្តិមួយចំនួនផងដែរដូចជាៈ
    – មានអេក្រង់ធំទំហំ 6.22 អ៊ីញជាប្រភេទ IPS LCD 2.5D, Full-View ដែលអាចបង្ហាញកម្រិតភាពច្បាស់ HD+ (1520 x 720)
    – មានវិមាត្រ 155.21 x 75.24 x 7.7mm និងមានទម្ងន់ 152g
    – មានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 32GB + បន្ថែមមេម៉ូរីខាងក្រៅបានដល់ 256GB
    – មាន CPU Octa-Core ប្រភេទ Cortex-A53 រត់បានល្បឿន 1.8 GHz និង GPU ជាប្រភេទ Adreno 506
    – មាន Chipset ជាប្រភេទ Snapdragon 450 និងដំណើរការដោយ Android 8.1 (Oreo) ស្រោបខ្លួនដោយ FunTouch 4.0
    – មានមុខងារដោះសោរដោយប្រើការសម្គាល់មុខ (Face Access) ប្រើស្នាមម្រាមដៃ (Finger Print) ព្រមទាំងមានមុខងារ Game mode ផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការលេងហ្គេមផងដែរ
    – វាមានថ្មទំហំ 3260 mAh
    – កាមេរ៉ាក្រោយមានពីរគ្រាប់ មួយមានទំហំ 13MP និងមួយទៀតមានទំហំ 2MP
    – កាមេរ៉ាមុខមានទំហំ 8MP
    – មុខងារបន្ថែម មានដូចជា Perfect shot, AI Beauty, Portrait mode (ប្រើបានគ្រប់ស្ថានការណ៍ ប្រើបានមុនពេលថត និងក្រោយពេលថតបានផងដែរ), មុខងារ Ultra HD Photo (52MP) ក៏ដូចជាមុខងារចែកអេក្រង់ជាពីរ ជាដើម។
    Surprise មួយទៀតប្រសិនបើអ្នកទិញ Y85នៅ ហាងលក់ដែលជាតំណាងចែកចាយផលិតផល vivo នៅទូទាំងប្រទេសកម្ពុជាអ្នកនឹងទទួលបានស៊ីមស្មាតលេខធម្មតាប្រសិនបើអ្នកទិញ Y85នៅ smart shopអ្នកនឹងទទួលបានស៊ីមស្មាតលេខពិសេស។
    សម្រាប់លក្ខណៈសម្បត្តិលអ្អិត អ្នកអាចរកចាំទស្សនាវីដេអូបង្ហាញពីលក្ខណៈសម្បត្តិរបស់វា ពីក្រុមការងារ ខេមបូរីផតក្នុងពេលឆាប់ៗខាងមុខនេះបាន។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay