ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចខេត្តបាត់ដំបង ប្រមូលក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវបង្កភាពអណាធិបតេយ្យ មកធ្វើការអប់រំ

    BY Khmernote Media October 2, 2020
    សមត្ថកិច្ចខេត្តបាត់ដំបង ប្រមូលក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវបង្កភាពអណាធិបតេយ្យ មកធ្វើការអប់រំ

    ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមក្មេងបង្ហោះម៉ូតូចំនួន១៣នាក់ត្រូវបាននាំខ្លួនមកធ្វេីការអប់រំណែនាំនៅស្នងការដ្ឋាន។

    អនុវត្តន៍តាមយោបល់ណែនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​ដោយ​បានការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំ​បូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ០១​ ខែ​តុលា​ ឆ្នាំ​២០២​០​ វេលាម៉ោង​ ១៦និង០០​ នាទី​ រហូត​ដល់​ វេលា​ម៉ោង​ ១៨និង០០​ នាទី​ នៅ​ចំណុច​ក្នុង​ព្រលាន​យន្តហោះ​វាលបែកចាន និង​លេី​ផ្លូវ​ហាយ​វេ​(ផ្លូវ​វាងក្រុង) លោក​​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ បាន​ចាត់តាំង​លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិប​ត្តិការ​បង្ក្រាប​ករណី​ជិះម៉ូតូ(​ បង្ហោះ​)​ លេីដងផ្លូវចំ​នួន​០១​ លេីក​ និង​បាន​ធ្វេីការ​នាំខ្លួន​ពួកគេ​ចំនួន​ ១៣​ នាក់​ មក​កាន់​ស្នងការដ្ឋាន​រួមជាមួយ​ម៉ូតូ​ចំនួន​ ០៦​ គ្រឿង​ផង។

    សូមបញ្ជាក់ជូនថា​ នៅលេីផ្លូវហាយវេ(វាងក្រុង)និង​ក្នុងព្រលានយន្តហោះវាលបែកចាន​ក្រុមក្មេងបង្កអនាធិបតេយ្យតែងតែប្រេីប្រាស់ម៉ូតូជិះបង្ហោះចុះឡេីងក្នុងល្បឿនយ៉ាងលឿន​ ជា​ហេតុបង្កឱ្យមានការរំខានពីអ្នកប្រេីប្រាស់ផ្លូវ​ ហេី​យម្តងម្កាលបានបង្កករណីគ្រោះថ្នាក់ផង​ដែរ​។​ ជារឿយៗសមត្ថកិច្ចនគរបាលចេញបង្រ្កាប​នាំខ្លួន​ពួកគេមកអប់រំណែនាំឱ្យឈប់ប្រព្រឹត្តិ​ ប៉ុន្តែបានស្ងប់ស្ងាត់បន្តិចសកម្មភាពបែបនេះក៏ផ្តេីមកេីតឡេីងវិញ។ ​ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​អប់រំ​និង​ឱ្យ​អាណាព្យាបាល​មក​ធ្វេីកិច្ច​សន្យា​ធានា​យក​ទៅ​អប់រំ​បន្ត​នៅ​សហគមន៍​វិញ​៕(រូបភាពផែនការងារនគរបាលព្រហ្មទ័ណ្ឌ/គឹម​សុង)By kosal!

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: