ដំណឹងល្អ! មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៩ ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៩ ខែមេសា
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នេះ តាមរយៈសេចក្តីជូនដំណឹងពី មន្ទីរពេទ្យ ហ្លួង ម៉ែ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៩ នាក់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦៕

ក្នុងសេចក្ដីជូនដំណឹងពី មន្ទីរពេទ្យ ហ្លួង ម៉ែ បានបញ្ជាក់ថា សម្រាប់ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៩ រូប ដូចខាងក្រោម៖
១-គិលានុបដ្ឋាក បម្រើការនៅផ្នែកអង់ដូស្កុបពី (Endoscope) ចំនួន ៤ រូប
២-ឆ្មប បម្រើការនៅផ្នែករោគស្ត្រី ចំនួន ៥ រូប ។
បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
-មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព ទំនាក់ទំនងការងារល្អ និងមានក្រមសីលធម៌
-ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់
-មានសញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា
-ត្រូវមានចំណេះដឹងភាសាអង់គ្លេស និងបច្ចេកទេសកំព្យូទ័រ ។
ចំពោះបេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប (CVs & Cover letter) មានបិតរូបថត ដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្របញ្ជាក់កំណើត សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ មកដាក់នៅការិយាល័យរដ្ឋបាល និងធនធានមនុស្ស នៃមន្ទីរពេទ្យ ហ្លួង ម៉ែ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦៕

ប្រភព៖ មន្ទីរពេទ្យ ហ្លួង ម៉ែ