ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្តងហើយម្តងទៀត! បងប្រុសទ្រាំលែងបានដាច់ចិត្តប្រហារជីវិតប្អូនបង្កើតខ្លួនឯង ដោយសារប្អូនប្រុសតែងតែធ្វើបែបនេះក្នុងផ្ទះឥតឈប់

    BY Khmernote Media October 2, 2020
    ម្តងហើយម្តងទៀត! បងប្រុសទ្រាំលែងបានដាច់ចិត្តប្រហារជីវិតប្អូនបង្កើតខ្លួនឯង ដោយសារប្អូនប្រុសតែងតែធ្វើបែបនេះក្នុងផ្ទះឥតឈប់

    រាជធានីភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមចាប់ខ្លួន បងប្រុសបង្កើតដែលវាយសម្លាប់ប្អូន បានហើយ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម តាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ។ បទល្មើសនេះវាយសម្លាប់ប្អូនប្រុសបង្កើតខ្លួនឯងនេះ គឺបានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទាយអាមេរិក ភូមិថ្គង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

    ប្រតិបត្តិការបង្ក្រាបដោយជោគជ័យនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននិងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អោយកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ ដោយបានបទបញ្ជាពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងសហការគ្នា រហូតដល់ធ្វើការឃាត់ខ្លួនជនដៃដល់បានតែម្តង ។

    ជនសង្ស័យមានឈ្មោះ ថេង សុធី ហៅថ្លាង អាយុ៣១ឆ្នាំ បានយកដំបងវាយជនរងគ្រោះឈ្មោះ ថេង សុ ថុន ហៅពូជ បណ្តាលអោយស្លាប់ ព្រោះជនរងគ្រោះតែងតែរករឿងជាមួយម្តាយ បងប្អូន លួចរបស់ក្នុងផ្ទះលក់គ្មានសល់ វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាហេតុធ្វើអោយជនសង្ស័យជាបងបង្កើត ដាច់ចិត្តយកដំបងឈើប្រវែងប្រហែលកន្លះម៉ែត្រ វាយបណ្តាលសម្លាប់តែម្តង រួចគេចខ្លួនបាត់ មកស្នាក់នៅផ្ទះម្តាយមីង ភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃទើបប្រគល់ឱ្យម្ចាស់ករណី ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: