ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លោចចិត្ត! ជីដូនបីចៅប្រុសអាយុជាង១ខួបឆ្លងព្រំដែនពីថៃចូលកម្ពុជាឆ្លងកាត់អូរ តែអកុសលទឹកហូរគួចរបូតចៅពីដៃបាត់

    BY Khmernote Media October 2, 2020
    ខ្លោចចិត្ត! ជីដូនបីចៅប្រុសអាយុជាង១ខួបឆ្លងព្រំដែនពីថៃចូលកម្ពុជាឆ្លងកាត់អូរ តែអកុសលទឹកហូរគួចរបូតចៅពីដៃបាត់

    ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ខណៈដែលបីចៅប្រុសអាយុជាង១ខួបឆ្លងព្រំដែនពីប្រទេសថៃចូលមកកម្ពុជាឆ្លងកាត់អូរ ជាអកុសលទឹកហូរគួចខ្លាំងរបូតចៅប្រុសពីដៃ ហូរតាមទឹកទៅបាត់ កាលពីវេលាម៉ោង៧យប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ តាមច្រកច័ន្ទគិរី ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មកដល់ថ្ងៃទី០២ ខែតុលានេះហើយនៅតែរកសពក្មេងមិនទាន់ឃើញ ។

    ក្មេងរងគ្រោះមានឈ្មោះ បាត់ ភូ ភេទប្រុស អាយុ១ឆ្នាំ៨ខែ បានបាត់ខ្លួនគ្រាដែលជីដូនឈ្មោះ អ៊ុន រ៉ែម អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង នាំឆ្លងអូរព្រំដែនពីប្រទេសថៃមកកម្ពុជា តាមច្រកច័ន្ទគិរី ហើយក៏បានរអិលដួលចូលក្នុងទឹកអូរព្រំដែន បណ្តាលឲ្យរបូតចៅប្រុសពីដៃ ចូលក្នុងទឹកអូរបាត់ រហូតមកទល់ម៉ោង ១០ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ នៅមិនទាន់រកសពឃើញនៅឡើយ ។

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: