ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកឧកញ៉ាចិត្តធម៌ ម៉ុង ឬទ្ធី អរគុណលោកគ្រូពេទ្យដែលជួយ​សង្គ្រោះ​ជីវិត​អោយរួចចាកផុត​ ពីសេចក្តីស្លាប់

    BY Khmernote Media October 2, 2020
    លោកឧកញ៉ាចិត្តធម៌ ម៉ុង ឬទ្ធី អរគុណលោកគ្រូពេទ្យដែលជួយ​សង្គ្រោះ​ជីវិត​អោយរួចចាកផុត​ ពីសេចក្តីស្លាប់

    កាលពីថ្ងៃមិញនេះលោកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះឲ្យដឹងថាលោកនឹងចូលទៅវះកាត់ ហើយក៏មានបងប្អូនជាច្រើនបានជូនពរលោកឧកញ៉ាផងដែរ ហើយមុននេះបន្តិចលោកឧកញ៉ា បានបង្ហោះបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកថា៖ អរគុណ​ច្រើន​ខ្លាំង​ណាស់​ចំពោះ​សាស្ត្រាចារ្យ​មហាបរិញ្ញា​គួច​ ហាច​ ព្រម​ទាំង​សហការី​មន្ទីរ​ពហុព្យាបាល​ សំពៅមាស​ ដែលបាន​ជួយ​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ​អោយរួចចាកផុត​ ពីសេចក្តីស្លាប់​ក្នុង​ថ្ងៃ​សុក្រ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ ។

    លោក​មហាបរិញ្ញា​មាន​ប្រសាសន៍​ថា​អ្នក​ធំជាងគេ​ ដែលមកសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​របស់​គាត់​មានតែ​ឯកឧត្តម​ហ្នឹង​ហេីយ​ ខ្ញុំ​សូមវាយ​តម្លៃ​ខ្ពស់ដល់​សេវាកម្ម​ក៏ដូចជា​សម្ភារៈ​ឧបករណ៍​ពេទ្យ​​មិនចាញ់​បរទេស​ប៉ុន្មាន​ទេ​៕

    Share This Post: