ព័ត៌មានជាតិ
បងប្អូននៅចាំអូនធានី ដែលត្រូវគេយកបោះចោលនៅគំនរសំរាមទេ? ពេលនេះថ្លោសគួរឲ្យស្រឡាញ់ណាស់ អាយុ២ខែមានទម្ងន់រហូតដល់ទៅ…
BY Khmernote Media
October 3, 2020
បងប្អូននៅចាំទេ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ មានទារិកាទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ នៅជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ពេលនេះនាងតូច ធានី មានអាយុ ២ខែហើយ អូនឡេីងគីឡូស្រឺតៗតែម្ដង ហើយ ម្តាយចិញ្ចឹមរបស់អូនធានី បានយកគាត់ទៅពិនិត្យ ព្រមទាំងបានបញ្ជាក់ប្រាប់ឲ្យដឹងថា “28-09-2020 នាំកូនធានីមកពិនិត្យសុខភាព ឥលូវអូនបាន 5គីឡូ4ខាំហើយ”។ សូមទស្សនារូបភាពខាងក្រោម៖





